header ads

Sponsor

ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖   បើយោងតាមសមត្ថកិច្ចនាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃ ពុធ ទី ៦ខែ មិថុនា ឆ្នាំ ២០១៨នេះបានចុះបង្រ្កាបបារីម៉ាក ៥៥៥ ក្លែងក្លាយចំនួនជាង១ពាន់កេះ នៅក្នុងផ្សារធំថ្មី និងនៅផ្ទះលេខ២៨Eo ផ្លូវ១២៨ សង្កាត់ផ្សារថ្មីទី១ ដែលស្ថិតនៅ ខណ្ឌដូនពេញ ប្រតិបត្តិការចុះបង្រ្កាបនេះបាន ធ្វើឡើងដោយយោងទៅតាមពាក្យ បណ្តឹងរបស់ក្រុមហ៊ុនថ្នាំ ជក់អង់គ្លេសអាមេរិកកាំង ដែលជាក្រុមហ៊ុនចែកចាយបារី៥៥៥ ផ្ដាច់មុខ នៅក្នុងប្រទេសកម្ពុជា ដែលបានប្ដឹងមកកាន់នាយកដ្ឋាន  ហើយសមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការ បង្ក្រាបនៅទីតាំងទាំង២នៅក្នុងខ័ណ្ឌដូនពេញនេះ។

សមត្ថកិច្ចបានបន្តថា នៅក្នុងការចុះត្រួតពិនិត្យលើបីទីតាំងក្នុងនោះ តូបលក់បារីចំនួន៣ នៅក្នុងផ្សារធំថ្មីនិងនៅផ្ទះខាងលើ សមត្ថកិច្ចបានរកឃើញបារី ៥៥៥ ក្លែងក្លាយសរុបចំនួន ១០២៤សុង និងបានដកហូតវត្ថុតាងទាំងអស់ យកទៅរក្សាទុកជាបណ្តោះអាសន្ន ហើយតម្រូវ អោយ ម្ចាស់ទីតាំងចូលខ្លួនទៅបំភ្លឺនៅនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្ត នីតិវិធីនៅក្នុងពេលខាងមុខឆាប់ៗនេះ ។

 បើតាមសមត្ថកិច្ចនៃនាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច  សមត្ថកិច្ចបាន ធ្វើការបង្ក្រាបករណីចែកចាយបារីខុសច្បាប់ជាច្រើនលើករួចមកហើយ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ដោយក៏នៅតែសង្កេតឃើញមានការដាក់តាំងលក់ និងចែកចាយនូវបារីខុសច្បាប់ច្រើនប្រភេទ នៅតាមបណ្តាទីផ្សារជាច្រើនដដែល ទាំងបារីក្លែងក្លាយ បារីពុំមានសារព្រមានសុខភាពត្រឹមត្រូវ ក៍ដូចជាបារីដែលគ្មានតែមប្រិ៍ពន្ធជាដើម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post