header ads

Sponsor

For Thumbnail
រិទ្ធី

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនជនរួមជាតិ ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុត កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែទើបតែផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃនេះ។

ក្នុងព្រះរាជសារនេះ ព្រះអង្គ បានព្រះរាជបន្ធូលថា ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ដូចនេះ សូមកុំឱ្យមានការព្រួមបារម្ភពីការការគំរាមកំហែង ការគាបសង្កត់ ឬសម្លុតពីជនណាឬបក្សមួយ។

សូមរំលឹកថា លោក សម រង្ស៊ី បានសរសេរលិខិតថ្វាយព្រះមហាក្សត្រសូមព្រះរាជានុញ្ញាត សរសេរលិខិតនេះ ថ្វាយព្រះអង្គ ដើម្បីសូមស្នើព្រះអង្ កុំធ្វើតាមអ្វី ដែលរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា កំពុងតែស្នើព្រះអង្គឲ្យធ្វើអន្តរាគមន៍ ដើម្បីជម្រុញប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោត ថ្ងៃ ២៩ កក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post