header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ យុវជនកម្នាក់ បើកបរម៉ូតូមិនប្រយ័ត្ន ទៅបុកជាមួយរថយន្ត ដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលអោយ រងរបួសបាក់ដើមដៃខាងឆ្វេង ធ្ងន់ធ្ងរ កាលពីម៉ោង ១:៤០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រលេខ ១៦៥-១៦៦ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើត មានរថយន្តមួយគ្រឿងម៉ាក ស្បត ពណ៌ខ្មៅ ពាក់ស្លាកេលខ ភ្នំពេញ 2R7581 បើកបរដោយឈ្មោះ ជឿម ញ៉ាន អាយុ២៨ឆ្នាំ មានទីលំនៅភូមិគោក ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប បើកបរមកពីទិសខាងលិចទៅកើតលុះមកដល់ចំនុចកើតហេតុខាងលើក៏មានម៉ូតូ១គ្រឿងម៉ាក នូវោ ពណ៌ ខៀវ គ្មានស្លាកលេខ មិនពាក់មួកសុវត្ថភាព បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល ៤០ឆ្នាំ បើកពីទិសខាងកើតទៅលិច ទិសដៅបញ្ច្រាស់ទិសគ្នាក៏បុកប៉ះ ជាមួយរថយន្តបណ្ដាលអោយរងរបួសធ្ងន់បាក់ដើមដៃខាងឆ្វេង។

ប្រភពដដែលបានបន្តថា៖ក្រោយពីបុកជួបគ្រោះថ្នាក់ចរាចរណ៍រួចមកអ្នកបើករថយន្តចុះរត់គេចបាត់ពីកន្លែងកើតហេតុបន្សល់់ទុករថយន្តនៅកន្លែងកើតហេតុ។

រីឯអ្នករបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីធ្វើការសង្គ្រោះចំណែកមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចយើងប្រមូលយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសុំណុំរឿងបញ្ជូនទៅអធិការនគរបាលក្រុងបាវិតដើម្បីចាត់ការបន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post