header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃអង្គារ៍ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីប្រកាសគោរមងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាជូនដល់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា៨រូប នៅវិមានសន្តិភាព។ តាមរយៈការផ្តល់គោរមងារនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍសង្គមជាតិជាការជំរុញលើកទឹកចិត្តដល់ឥស្សរជនបញ្ញាជនជាតិ ដែលបានខិតខំក្នុងក្នុងការសិក្សាស្រាវជ្រាវវិទ្យសាស្ត្រផ្សេងៗដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។

នៅក្នុងឱកាសនេះដែរ សម្តេច ហ៊ុន សែន បានមានប្រសាសាន៍ទាក់ទងទៅនឹងបញ្ហាសង្គ្រាមពាណិជ្ជកម្ម ដែលបានកើតឡើងនៅលើពិភពលោកក្នុងពេលថ្មីៗនេះ ដែលសង្គ្រាមពាណិជ្ជកម្មនេះ អាចនឹងជៈឥទ្ធិពលដល់កម្ពុជា។​ ទន្ទឹមនឹងនេះសម្តេចនាយករដ្ឋមន្ត្រី​បានទាមទាឱ្យអ្នកស្រាវជ្រាវទាំងឡាយមានការស្រាវជ្រាវសិក្សាពីបញ្ហានេះ​ ជាពិសេសរាជបណ្ឌិតសភាកម្ពុជា​ និង​ បញ្ញាវន្តដែលទទួលបានគោរមងារក្នុងថ្ងៃនេះ​ ក៏ដូចជានិស្សិតតាមបណ្តាលសាកលវិទ្យល័យនានា​ ក៏ត្រូវចូលរួមក្នុងតាមដានការស្រាវជ្រាវបញ្ហាខាងលើនេះដោយយកចិត្តទកដាក់ផងដែរ។

លើសពីនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជបណ្ឌិតសភាកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងកិច្ចការសិក្សាស្រាវជ្រាវវិទ្យសាស្ត្រផ្សេងៗ។​ សម្តេចសង្កត់ធ្ងន់ថា តួនាទី​ រាជបណ្ឌិត្យសភាកម្ពុជាពិតជាមានសារៈសំខាន់ណាស់សម្រាប់ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងបង្កើតនូវបញ្ញាវន្ត ដែលជាខួរក្បាលរបស់ជាតិដ៏សំខាន់ៗ សម្រាប់អភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន។

សូមបញ្ជាក់ថាមន្រ្តីជាន់ខ្ពស់ទាំង៨រូប ដែលព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរពងារវិទ្យាសាស្ត្រ និងកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកមិញនេះរួមមាន៖ ឯកឧត្តម ​អគ្គបណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត​ នេត​ បារ៉ុម បណ្ឌិតសភាចារ្យ​ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បណ្ឌិតសភាចារ្យ​ ណាត ប៊ុនរឿន ​រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ​ប្រធានកិត្តិយស​ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និងឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ​ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post