header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក  កោ វណ្ឌី នៅព្រឹកថ្ងៃទី០៧មិថុនា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសអតីតមន្ត្រីនគរបាលស័ក្ដ៤ម្នាក់ដសក់ពន្ធនាគារកំណត់  ២ឆ្នាំ តែអនុវត្តទ័ណ្ឌកម្មក្នុងគុក៦ខែ ទោសសល់ពីនេះត្រូវព្យួ និងពិន័យប្រាក់ចំនួន៤លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទហឹង្សារដោយចេតនាមានស្ថានទំងន់ទោស និងបទប្រើប្រាស់ដោយគ្មានសិទ្ធនូវសញ្ញាសម្គាល់ដែលកំណត់ដោយអាជ្ញាធរសាធារណៈ។

សេចក្ដីសម្រេចនេះបើកផ្លូវអោយជនជាប់ចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់បើមិនសុខចិត្តនិងសាលក្រម។

ជនជាប់ចោទឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ បម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមបញ្ជាក់ថារឿងក្ដីមន្ត្រីប៉ូលីសស័ក្ដ៤ធាក់មន្ត្រីប៉ូលីសចរាចរណ៍ជាប់កិច្ចសន្យានៅព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨នេះត្រូវបានមន្ត្រីពន្ធនាគារព្រៃសម១បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបើកសវនាការកាត់ទោសពាក់ព័ន្ធបទល្មើសហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងទី២.បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណៈ។

សវនាការនេះដឹងនាំដោយលោកចៅក្រម កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញនឹងលោក កុល បុន ជាតំណាងអយ្យការ។

ក្នុងសវនាការជនជាប់ចោទបានសារភាពថាខ្លួនគេពិតជាបានធាក់មន្ត្រីប៉ូលីសចរាចេមែនសោយសារខឹងខ្លាំងពេក។

សូមរំលឹកថាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ពេជ្រ វិជ្ជាធរ កាលពីរសៀលថ្ងៃទី១១ខែមករាឆ្នាំ២០១៨បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យ ឈ្មោះ សៅ បញ្ញា អាយុ៣៣ឆ្នាំ បម្រើការងារនៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមការចោទប្រកាន់របស់លោក សៀង សុខ ព្រះរាជអាជ្ញារង ចំនួន២បទល្មើស ទី១.បទ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងទី២.បទប្រើប្រាស់ដោយគ្មានសិទ្ធិនូវសញ្ញាសម្គាល់ ដែលកំណត់ ដោយអាជ្ញាធរសាធារណៈ តាមមាត្រា២១៨ និងមាត្រា៦១៤ នៃក្រមព្រហ្មទណ្ឌ។

កាលពីរសៀលថ្ងៃទី១០ខែមករាឆ្នាំ២០១៨មន្ដ្រីនគរបាលដែលប្រើហឹង្សាលើកជើងធាក់មន្ត្រីនគរបាលចរាចរណ៍បណ្ដាលអោយដួលអុកគូទ ត្រូវបានកម្លាំងនគរបាលកម្រិតធ្ងន់រាជធានីភ្នំពេញ បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

ពាក់ព័ន្ធនិងអំពើហិង្សានេះដែល មន្ដ្រីដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ករណីប្រើអំពើហិង្សាពីសំណាក់នគរបាលពាក់ស័ក្តិ៤រូបនេះ បានកើតឡើង នៅស្ដុបត្រឡោកបែក ដោយនគរបាលរូបនេះ បានបើករថយន្ដម៉ាក Ford ពាក់ស្លាកលេខភ្នំពេញ ​2AC-9099 ដោយបើកខុសច្បាប់ចរាចរណ៍ ក៏ត្រូវបានក្រុមមន្ដ្រីជាប់កិច្ចសន្យានោះឃាត់​​ដើម្បីសួរនាំ។ ប៉ុន្ដែការអនុវត្តច្បាប់បែបនេះ ធ្វើឲ្យនគរបាលនោះខឹង រហូតចុះពីលើរថយន្ដទាញកអាវអូស ថែមទាំងធាក់ចំដើមទ្រូងមួយជើងផ្ងាទៅក្រោយ បើទោះបីជនរងគ្រោះ បានលត់ជង្គង់ និងលើកដៃគោរពក្នុងន័យបង្ហាញថា សុំទោសក៏ដោយនោះ។

មន្ដ្រីជាប់កិច្ចសន្យា ដែលរងការធាក់មួយជើងចំកណ្ដាលដើមទ្រូងបណ្ដាលអោយដួលអុកគូទនោះ ឈ្មោះ អឿន ចំណាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post