header ads

Sponsor

vivo

ក្រោយពីទទួលបានជោគជ័យខ្លាំងលើ V9 រួចមក ពេលនេះ vivo ដែលជាពន្លកថ្មីនៃបដិវត្តន៍របស់ក្រុមហ៊ុនទូរសព្ទក្នុងពេលបច្ចុប្បន្ន បានបង្ហើបថាខ្លួន គ្រោងនឹងបញ្ចេញស្មាតហ្វូនម៉ូឌែលថ្មីមួយទៀតឈ្មោះ Y85 ទៅក្នុងទីផ្សារនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ vivo Y85 ជាស្មាតហ្វូនដែលរូបរាង និងមុខងារស្រដៀងទៅនឹងរៀមច្បង V9 របស់វាដែរ ប៉ុន្តែសមត្ថភាពរបស់វានៅមានកម្រិត ហើយតម្លៃរបស់វាក៏ធូរថ្លៃជាងផងដែរ។

Y85 ត្រូវបានវេចខ្ចប់បានល្អជាមួយនឹងការឌីហ្សាញរូបរាងទាន់សម័យស្រស់ស្អាត និងរឹងមាំ ដោយវាបង្ហាញពីភាពឡូយឆាយផងដែរ នៅពេលដែលមានវាមួយនៅក្នុងដៃ។ វាជាស្មាតហ្វូនដែល vivo អះអាងថា មានសមត្ថភាពក្នុងការថតរូបបានល្អ និងបង្កើនសម្រស់សម្រាប់ម្ចាស់របស់វាផងដែរ (AI shot, Beauty is just for you)។

លើសពីនេះវាក៏មានបំពាក់មកជាមួយនឹងលក្ខណៈសម្បត្តិមួយចំនួនផងដែរដូចជាៈ

  • មានអេក្រង់ធំទំហំ 6.22 អ៊ីញជាប្រភេទ IPS LCD 2.5D, Full-View ដែលអាចបង្ហាញកម្រិតភាពច្បាស់ HD+ (1520 x 720)
  • មានវិមាត្រ​ 155.21 x 75.24 x 7.7mm និងមានទម្ងន់ 152g
  • មានរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 32GB + បន្ថែមមេម៉ូរីខាងក្រៅបានដល់ 256GB
  • មាន CPU Octa-Core ប្រភេទ Cortex-A53 រត់បានល្បឿន 1.8 GHz និង GPU ជាប្រភេទ Adreno 506
  • មាន Chipset ជាប្រភេទ Snapdragon 450 និងដំណើរការដោយ​ Android 8.1 (Oreo) ស្រោបខ្លួនដោយ FunTouch 4.0
  • មានមុខងារដោះសោរដោយប្រើការសម្គាល់មុខ (Face Access) ប្រើស្នាមម្រាមដៃ (Finger Print) ព្រមទាំងមានមុខងារ Game mode​ ផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការលេងហ្គេមផងដែរ
  • វាមានថ្មទំហំ 3260 mAh
  • កាមេរ៉ាក្រោយមានពីរគ្រាប់ មួយមានទំហំ 13MP និងមួយទៀតមានទំហំ 2MP
  • កាមេរ៉ាមុខមានទំហំ 8MP
  • មុខងារបន្ថែម មានដូចជា Perfect shot, AI Beauty, Portrait mode (ប្រើបានគ្រប់ស្ថានការណ៍ ប្រើបានមុនពេលថត និងក្រោយពេលថតបានផងដែរ)​, មុខងារ Ultra HD Photo (52MP) ក៏ដូចជាមុខងារចែកអេក្រង់ជាពីរ ជាដើម។

Surprise មួយទៀតប្រសិនបើអ្នកទិញ Y85នៅ ហាងលក់ដែលជាតំណាងចែកចាយផលិតផល vivo នៅទូទាំងប្រទេសកម្ពុជាអ្នកនឹងទទួលបានស៊ីមស្មាតលេខធម្មតាប្រសិនបើអ្នកទិញ Y85នៅ smart shopអ្នកនឹងទទួលបានស៊ីមស្មាតលេខពិសេស។

សម្រាប់លក្ខណៈសម្បត្តិលអ្អិត អ្នកអាចរកចាំទស្សនាវីដេអូបង្ហាញពីលក្ខណៈសម្បត្តិរបស់វា ពីក្រុមការងារ ខេមបូរីផតក្នុងពេលឆាប់ៗខាងមុខនេះបាន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post