header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ពិតជាគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងសាហាវមែនទែន ដោយមានរថយន្តសាំយ៉ុងមួយគ្រឿង ដឹកបន្លែគ្រប់មុខពេញប្រៀប បានបោះពួយយ៉ាងលឿន សង្ស័យអ្នកបើកបរងោកងងុយមួយភាំង បណ្ដាលធ្លាក់ផ្លូវបុកបង្គោលថ្មចរាចរណ៍ចំនួន២ដើម រួចបុកបុរសម្នាក់ ជាសន្តិសុខយាមរោងចក្រ អូសតាមរថយន្តជាច្រើនម៉ែត្រ មុនបន្តបុកចូលផ្ទះលក់ដូរមួយល្វែងទៀត បណ្តាលឲ្យខូចខាតផ្ទះ និងរបស់របរក្នុងផ្ទះទាំងស្រុង ព្រមទាំងម៉ូតូ Scoopy មួយគ្រឿង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៩៖៤០នាទីយប់ ថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅចំណុចមុខរោងចក្រ U.D.S តាមបណ្តោយផ្លូវជាតិ៦អា ស្ថិតក្នុងភូមិបាក់ខែងក្រោម សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ​។

សមត្ថកិច្ចប្រាប់ភ្នាក់ងារសារព័ត៌មាន CAM POST​ ដឹងថា សពសន្តិសុខរងគ្រោះឈ្មោះ ហួន ហែល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខរោងចក្រកាត់ដែរសំលៀកបំពាក់ U.D.S ជាប់កន្លែងកើតហេតុ មានប្រពន្ធ និងកូនស្រី៣នាក់ក្នុងបន្ទុក បច្ចុប្បន្នស្នាក់នៅផ្ទះជួលទល់មុខកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្ត នៅមិនទាន់មិនស្គាល់អត្តសញ្ញាណទេ ដោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង។ ចំណែកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើរបាយការណ៍ប្រគឲ្យយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត នៅឯភូមិអង្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល​ ខេត្តកណ្តាល​៕

វីដេអូឡាយ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post