header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ សត្វស្វាក្តាមចំនួន៩៥ក្បាល ត្រូវបានសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះថ្វើការដកហូតពីប្រជាពលរដ្ឋ១គ្រួសារ ដែលលួចចិញ្ចឹមដោយខុសច្បាប់ ពាក់ព័ន្ធនឹងបទល្មើសចិញ្ចឹមសត្វព្រៃដោយគ្មានការអនុញ្ញាតិ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ប្រាប់ភ្នាក់ងារព័ត៌មាន campost ឲ្យដឹង នៅរសៀលថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨នេះថា កាលពីថ្ងៃទី៧ ខែមិថុនា ម្សិលមិញនេះ ផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល និងកម្លាំងពាក់ព័ន្ធជាច្រើនរូបទៀត បានចុះធ្វើការដកហូតសត្វស្វាក្តាមរស់ចំនួន៩៥ក្បាល ពីឈ្មោះ សេង គី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោកប្រធានមន្ទីរកសិកម្មបន្តថា សត្វស្វាក្តាមដែលសមត្ថកិច្ចធ្វើការដកហូតនោះ បានធ្វើការដឹកជញ្ជូនយកទៅរក្សាទុកនៅឧទ្យានជាតិភ្នំតាម៉ៅរួចរាល់ហើយ។

ដោយឡែកម្ចាស់ ត្រូវបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការទិញ-លក់ និងចិញ្ចឹមសត្វព្រៃដោយខុសច្បាប់តទៅទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post