header ads

Sponsor

រិទ្ធី

លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជាបានបញ្ចេញមតយោបល់ទាក់ទងនឹងច្បាប់ស្តីពីសញ្ជាតិថ្មីថា៖ ច្បាប់សញ្ជាតិថ្មី ២០១៨ សូមជួយអានពិចារណា បញ្ចេញយោបល់ និង ចែករំលែក (Share) ឲ្យបានច្រើនផង!
ច្បាប់សញ្ជាតិ ថ្មី ត្រង់មាត្រា២១ ២២ ២៤ គួពិចារណាឲ្យបានស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ជាពិសេសក្នុងបរិបទនយោបាយ និងសេដ្ឋកិច្ចបច្ចុប្បន្ននេះ។

ទោះជាយ៉ាងណាលោកថា សមាជិករដ្ឋសភា ១១២ រូប បានអនុមត័រួចទៅហើយ ពេលនេះកំពុងតែស្ថិតនៅក្នុងដៃសមាជិកព្រឹទ្ធសភា ដែលនឹងត្រូវពិភាក្សាក្នុងពេលឆាប់ៗនេះ។ ក្រោយព្រឹទ្ធិសភាអនុម័ត នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ រួចហើយ ថ្វាយព្រះមហក្សត្រដើម្បីឡាយព្រះហស្សលេខា បន្ទាប់មកចូលជាធរមាន នៅម៉ោង 0 រំលងអាធ្រាត ក្រោយព្រះហស្សលេខាព្រះមហាក្សត្រ ព្រោះនេះជាច្បាប់ប្រញ៉ាប់។

ច្បាប់នេះអាចផ្តល់ភាពងាយស្រួលដល់ជនបរទេសដែលមានលុយ មានលក្ខណ:សម្បត្តិគ្រប់គ្រាន់ក្នុងការក្លាយជាជនជាតិខ្មែរ។ គន្លិះសំខាន់គឺនៅត្រង់អនុក្រិត ដែលនឹងត្រូវបង្កើតឡើងដោយរដ្ឋាភិបាល និងការកំណត់ចំនួនទឹកប្រាក់។ 
ប្រធានអង្គការតម្លាភាពបានរំលឹកពីច្បាស់ចាស់ថា នៅក្នុងច្បាប់សញ្ជាតិចាស់ (1996) ក៏មានចំនុចនេះដែរ ប៉ុន្តែពេលនោះ ចំនួនទឹកប្រាក់ត្រូវបានកំណត់នៅក្នុងច្បាប់ជាស្រេចគឺស្មើនឹង ១ ២៥០ លានរៀល ឬបើគិតជាដុល្លាកាលនោះស្មើនឹងជិតកន្លះលានដុល្លា គិតជាមាសស្មើនឹង ១០០០ ដំឡឹង។

លោក ព្រាប កុល បានស្នើសុំចំណុចធំ ឱ្យពិចារណា៖

១- គួរមានចែងក្នុងច្បាប់ដើម្បីធានាបានថាការកំណត់ទឹកប្រាក់ ត្រូវតែមានសមមាត្រទៅនឹងតម្លៃទីផ្សាបច្ចុប្បន្ន ធៀបទៅនឹងតម្លៃប្រាក់ដុល្លា តម្លៃមាស តម្លៃដីធ្លី ធៀបទៅនឹងតម្លៃដែលកំណត់នៅក្នុងច្បាប់ចាស់ឆ្នាំ ១៩៩៦។ (បើជ្រុលជាដាក់ទឹកប្រាក់ ជាថ្នូរនឹងសញ្ជាតិគួរតែថ្លៃសមរម្យ​​ ព្រោះខ្មែរយើងបច្ចុប្បន្នគួមានតម្លៃខ្ពស់ជាងឆ្នាំ ១៩៩៦ បីដងយ៉ាងតិច)។ បើដាក់តម្លៃទាប បរទេសជាពិសេសចិន និងវៀតណាម សប្បាយចិត្តមួយទំហឹងមិនខានទេ។
២.- កំណត់នីតិវិធីច្បាស់លាស់ត្រង់មាត្រា ២៤ ទាក់ទងនឹងជនបរទេសដាក់ពាក្យសុំសញ្ជាតិជាចង្កោមគ្រួសារ។ 
៣. ប្រទេសជាប់ព្រុំដែន ដេលស្នើរសុំសញ្ជាតិខ្មេរ ត្រូវតែបោះបង់សញ្ជាតិដើមខ្លួនឯងចោល។ ចំពោះបរទេសដែលនៅប្រទេសមិនជាប់ព្រុំដែន ករណីនេះត្រូវលើកលែង។ (ត្រង់នេះ យើងការពារទំនាស់ផលប្រយោជន៍ទាក់ទងនឹងបញ្ហាព្រំដែន) និងនយោបាយ។

សូមបញ្ជាក់ថាវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិនេះត្រូវបានសភាអនុម័តរួចរាល់ហើយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post