header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ កំពុងឃាត់ជនសង្ស័យជាមួយនិងគ្រួសាររងគ្រោះ ដែលមានចោរឡើងផ្ទះ នៅម្តុំបុរីកីឡា ពេលនោះស្រាប់តែមានយុវជនម្នាក់ទៀត ពាក់អាវខ្មៅ បានរត់មកឃាត់គាត់កុំទាន់ឲ្យឃាត់ជនសង្ស័យនោះ ព្រោះស្មានតែជាអ្នកស្គាល់គ្នា ដោយបានរុញបុរសរូបនោះ ទើបបុរសនោះស្មានតែជាបក្ខពួក ក៏បានឃាត់ខ្លួនយុវជននោះដែរ តែត្រូវយុវជននោះយកដុំថ្មដេញគប់គាត់ត្រូវជើង ទើបគាត់ដេញវាយវិញរហូតសន្លប់ស្ដូកនៅផ្លូវតែម្ដង ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង១២៖០៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្លូវ២១៥ កែងផ្លូវ១៨៦ ស្ថិតក្នុងសង្កាត់វាលវង្ស​ ខណ្ឌ៧មករា រាជធានីភ្នំពេញ​ ។

តាមសម្ដីបុរសពាក់អាវក្រហម បានអះអាងប្រាប់ថា បុរសអាវខ្មៅ បានហាមឃាត់គាត់ ដែលកំពុងធ្វើការជាមួយនិងគ្រួសាររងគ្រោះ នៅម្តុំបុរីកីឡា ដែលមានចោរឡើងផ្ទះ ពេលនោះស្រាប់តែមានបុរសម្នាក់ ពាក់អាវខ្មៅ ក៏បានឃាត់រំខានគាត់កំពុងធ្វើការ ហើយនោះគេបានយកដុំថ្មដេញគប់គាត់ រហូតមកដល់ផ្លូវលេខ២១៥ ទល់មុខផ្សារដេប៉ូ ធ្វើឲ្យគាត់ឲ្យរងរបួសត្រូវដៃ ក៏បុរសអាវក្រហមខឹងសម្បារក៏ការប្រទាញប្រទង់ទៅវិញ ហើយបុរសអាវខ្មៅ ត្រូវរបួសចំក្បាលនិងថ្ងាស នៅដេកសន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវ តែមិនសូវធ្ងន់ធ្ងរឡើយ ។

ហើយបើតាមសម្ដីរបស់បុរសដែលពាក់អាវខ្មៅ បាននិយាយប្រាប់ឲ្យដឹងដែរថា រូបគេពិតជាបានយកដុំថ្មគប់ទៅលើបុរសដែលពាក់អាវក្រហមពិតមែន តែគេគ្មានចេតនាទេ ដោយសារតែគេស្រវឹងស្រាតែប៉ុណ្ណោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកអន្តរាគមន៍ នៅកន្លែងកើតហេតុ ហើយបាននាំបុរស អាវក្រហម និងបុរសពាក់អាវខ្មៅខាងលើ ទៅធ្វើការដោះស្រាយគ្នា នៅប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post