header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ ក្មេងស្រីសិស្សសាលាម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម សាកសពមើលសឹងមិនស្គាល់ បន្ទាប់ពីចេញពីរៀន ត្រូវរថយន្តធុនធំដឹកស្វាយ បុក និងកិនអូសជាង៦០ម៉ែត្រ។

គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៨A ស្ថិតនៅភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្មេងស្រី​រងគ្រោះ ឈ្មោះ ស្រី ជីតា អាយុ១៣ឆ្នាំ ជាសិស្សថ្នាក់ទី៦ នៅសាលាស្វាយព្រឹក្ស រស់​នៅភូមិខាងលើ ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រី​រងគ្រោះបាន​ចេញពីសាលារៀនឈ្នួលមកផ្ទះវិញ ដោយ​ដើរតាមចិញ្ចើម​ផ្លូវជាតិលេខ៨A ខាងស្តាំដៃ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមាន​រថយន្តម៉ាក HYUNDRI ក្បាលពណ៌ស ទ្រុងពណ៌ខៀវក្រម៉ៅចំណុះ៥តោន ពាក​ស្លាកលេខកំពង់ចាម​ ៣A-៦២៥៦ បើកពីលិចទៅកើតស្របទិសគ្នាជាមួយក្មេងរងគ្រោះ បានបុកក្មេងស្រីអូសចម្ងាយជាង៦០ម៉ែត្រ រហូត​មកដល់មុខផ្ទះ បណ្ដាលឲ្យសាកសពមើលសឹងមិនយល់។

ប្រភពផ្សេងទៀត បានឲ្យដឹងថា បំដូងគេ​ឃើញរថយន្តខាងលើ កំពុងតែបើកបរក្នុង​ល្បឿនលឿន ហើយបានវ៉ារថយន្តមួយគ្រឿងមិនផុត ក៏ជ្រុលចង្កូតទៅបុកក្មេងស្រីរងគ្រោះពេញទំហឹង ហើយអូសកិនខ្ទេចសាកសពពាក់កណ្តាលខ្លួនខាងលើតែម្ដង។ ហើយភ្លាមៗនោះ អ្នកបើកបររថយន្តបង្ក បាន​រត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅធ្វើការវាស់ រួចប្រគល់សពឲ្យទៅម្តាយឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋាបាលជាខ្លាង ដើម្បី​ឲ្យម្ចាស់ចូលខ្លួនមក​ដោះស្រាយតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post