header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យ:​ អតីតព្រះចៅអធិការវត្តភ្នំបាក់លើដែលកំពុងតែល្បីល្បាញក្នុងសង្គមហ្វេសប៊ុកថាបានលបលួចឆាន់សាច់ស្រស់ក្រៅវត្តត្រូវសមត្ថកិច្ចឃាត់ហើយនៅរសៀលថ្ងៃទី០៥ខែមិថុនាឆ្នាំ២០១៨នេះក្រោយពីធ្វើការសឹកបានតែត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។ 

​សូមបញ្ជាកផងដែរថា​ នៅព្រឹកម៉ិញនេះគណ:កម្មារការសង្ឃរួមនិងមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមាជ័យបានបើកការស៊ើបសួររវាងអតីតព្រះចៅអធិការ​ ស្រិល​ វណ្ណា​ និងនារីវ័យក្មេង​ កាយ​ លីតា​ ដើម្បីធ្វើការសម្រេចនិងបញ្ចប់មន្ទិលផ្សេងៗរបស់អ្នករិះគន់តាមបណ្តាញសង្គម។ ពិធីនោះរៀបចំដោយតម្រូវអោយអ្នកពីរផឹកនូវទឹកសម្បថដើម្បីនិយាយពាក្យពិត។

​នារីវ័យក្មេងឈ្មោះ​ កាយ​ លីតា​ អាយុ​១៨ឆ្នាំ​ រស់នៅក្នុងក្រុងប៉ោយប៉ែតបានអះអាងនៅចំពោះគណះកម្មការសង្ឃ​ អាចារ្យ​ មន្ទីរ​ និងអ្នកយកព៌មានថា​ ការដែលនាងបង្ហោះនូវរឿងរ៉ាវពាក់ព្ធ័នជាព្រះចៅអធិការវត្តភ្នំបាក់លើ​ព្រះនាម​ ស្រិល​ វណ្ណា​ គឺបណ្តាលពីលោកគេចវេសមិនទទួលខុសត្រូវលើទង្វើដែលលោកបានធ្វើ​គឺចាប់រំលោភនាងបានសម្រេចមួយលើកនៅក្នុងផ្ទះរបស់ខ្លួនកាលពីអំឡុងពាក់កណ្តាលខែឧសភាកន្លងទៅ។ នាងបន្តថា​ នាងបានព្យាយាមទាក់ទងតាមទូរសព្ទ័ជាច្រើនដផងដែរទៅអតីតចៅអធិការដើម្បីជួបនិយាយដោះស្រាយតែដូចជាគ្មានសង្ឃឹមសោះទើបធ្វើបែបនេះ។ មួយវិញទៀតក្រោយពីមានការបង្ហោះឃ្លីបនេះ​នាងក៏ទទួលបានការគម្រាមកំហែងនឹងប៉ុនប៉ងសម្លាប់ពីសំណាក់អតីតចៅអធិការនេះជាញឹកញ៉ា់ងដែរអោយបញ្ឈប់បង្ហោះបន្ថែម។

​ជុំវិញការចោទប្រកាន់របស់នារីវ័យក្មេងខាងលើ​ អតីតព្រះចៅអធិការវត្តភ្នំបាក់អន្ទិត​ ស្រិល​ វណ្ណា​ បានពហិការប្រកែកមិនទទួលស្គាល់ថាបានប្រព្រឹត្តដូចការចោទប្រកាន់នេះឡើយហើយអ្វីដែលលោកបានធ្វើគឺទំនងជាត្រូវថ្នាំគេ។ ហើយពាក់ពន្ធ័នឹងការលើកឡើងថាបានគម្រាមគឺលោកទទួលស្គាល់ថាបានគម្រាមមែនដោយសារតែនាងបង្ហោះរូបធ្វើអោយប៉ះពាល់កិត្តិយសរបស់ខ្លួន។

​ ទោះបីជាមានការអះអាងនិងបដិសេធ មិនទទួលស្គាល់ការពិតក៏ដោយ​ គណ:កម្មាការសង្ឃបានសម្រេចផ្សឹក​ដើម្បីអោយបុគ្គលទាំងពីរដើរក្តីតាមផ្លូវច្បាប់។ ខណ:នោះដែរក្រោយចប់កម្មវិធីផ្សឹកសមត្ថកិច្ចក៏សម្រេចចាប់ខ្លួនបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានខេត្តដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post