header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តហ៊ី​ណូដឹកខ្សាច រអិលចូលប្រឡាយដាក់លូក្រឡាប់ផ្ងារជើង បន្ទាប់ពី​ថយក្រោយជាន់ហ្វ្រាងមិនស៊ី សំណាងល្អអ្នកបើកបរមិនរងរបួស។

គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួននេះ កើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនអូស៊ីអាយស៊ីខាងត្បូងរង្វង់មូលនាងមច្ឆា ប្រហែល១០០ម៉ែត្រ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តខាងលើនេះ ម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-3233 អ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេ មុនពេលកើតហេតុគេឃើញរថយន្តនេះ បើកថយក្រោយបំណងចាក់ខ្សាច់ ហើយជាន់ហ្វ្រាងមិនស៊ី ក៏បណ្តាលឲ្យរអិលធ្លាក់ចូលប្រឡាយ ដែលគេជីកសម្រាប់ដាក់លូតែម្តង។ ក្រោយកើតហេតុខាងក្រុមហ៊ុនក៏បានយករថយន្តស្ទូចមកស្ទូចឡើងលើវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post