header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ បុរសម្នាក់ បានទទួលរងរបួសធ្ងន់ បន្ទាប់ពីត្រូវយុវជនបីនាក់ នាំគ្នាកាប់ ព្រោះតែជនរងគ្រោះតាមរករឿងជនសង្ស័យ ដោយជនសង្ស័យបានដឺកប្រពន្ធជនរងគ្រោះដើររកស្រីកំណាន់របស់ជនរងគ្រោះ។

ហេតុការណ៍នេះកើតឡើងកាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅក្រុមទី១០ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហុ។

ជនសង្ស័យទាំង៣នាក់ មានឈ្មោះដូចខាងក្រោម ៖ ទី១ឈ្មោះ ម៉ែន សុខហុង អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅ បន្ទប់ជួលក្រុមទី16 ភូមិ01 សង្កាត់លេខ1 ក្រុង-ខេត្តព្រះសីហនុ គឺជាអ្នកកាប់។ ទី២ ឈ្មោះ ភាព វ៉ាន់ឆៃ ហៅញ៉ាញ់ អាយុ១៨ឆ្នាំ ជាងម៉ាស៊ីនត្រជាក់ បច្ចុប្បន្នរស់នៅក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ម្ចាស់កាំបិតជាអ្នកសមគំនិត និងជាអ្នកដើមហេតុបង្ករឿង និង ឈ្មោះ សៀង ដូ ហៅពៅ អាយុ១៩ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីន បច្ចុប្បន្នរស់នៅក្រុមទី២០ ភូមិ១ ក្រុង-ខេត្តព្រះសីហនុ សមគំនិត ជាអ្នកបើកម៉ូតូ។ វត្ថុតាងចាប់យកបាន មានម៉ូតូម៉ាកស្មាស ពណ៌ខ្មៅ-ក្រហម គ្មានស្លាកលេខ (មធ្យោបាយធ្វើសកម្មភាព) និង កាំបិតបុ័ងតោ ជាអាវុធធ្វើសក្មភាព។

ចំណែកជនរងគ្រោះឈ្មោះ ឡូង​ ផារី អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខខារ៉ាអូខេនគរសំរិទ្ធ បច្ចុប្បន្នរស់នៅ ក្រុមទី២០ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ របួសក្បាលលើត្រចៀកខាងឆ្វេង(ធ្ងន់) បច្ចុប្បន្នបានដឹកយកទៅសង្គ្រោះនៅរាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ ត្រូវបានកម្លាំងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post