header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូទៅបុករថយន្តគេពីក្រោយ ហើយឡូឡាទាមទារឲ្យ​អ្នកបើកបររថយន្តសងថ្លៃខូចខាតម៉ូតូរបស់ខ្លួន ព្រោះ​អាងខ្លួនជាមន្ត្រីនគរបាលជំនាញផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការរាជធានីភ្នំពេញ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល​កាពី​ម៉ោង១១និង៣៥នាទីព្រឹកថ្ងៃព្រហស្បិ៍ ៩កើត​ ខែបឋមាសាឍ​ ឆ្នាំច សំរឹទ្ធិស័ក​ ព.ស ២៥៦២​ ត្រូវ​នឹងថ្ងៃទី២១ មិថុនា​ ឆ្នាំ២០១៨ នៅចំណុចភ្លើងស្តប់ខាងលិចមន្ទីរពេទ្យសែនសុខ(IU) តាមបណ្តោយផ្លូវលេខ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អ្នកបើកបររថយន្តឈ្មោះ ឌី ភេទប្រុស អាយុជាង២០ឆ្នាំ បានឲ្យ​ដឹងថា មុនពេលកើតហេតុ រូបគេបានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-0187 ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រូបគេ​បានជាន់ហ្វាំងឈប់រង់ចាំភ្លើងស្តុប (ភ្លើងក្រហម) ពេលនោះស្រាប់តែមានម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1G-9651បើកបរដោយបុរសម្នាក់ឈ្មោះ ញឹម សុវណ្ណដេត អត្តលេខ (72178) ជាមន្ត្រីនគរបាលនៅការិយាល័យនគរបាលរាជធានីភ្នំពេញជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តគាត់ពីក្រោយតែម្តង។

អ្នកបើកបររថយន្ត បន្តថា ក្រោយមក​ឈ្មោះ​ ញឹម សុវណ្ណដេត បានរករឿងគាត់ឲ្យឈប់រថយន្ត ហើយទាមទារសំណង់ថែមទៀតផង ធ្វើឲ្យ​ប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ហួសចិត្តយ៉ាងខ្លាំង។ ដោយពួកគាត់លើកឡើងថា អាងខ្លួនជាមន្ត្រីនគរបាលជិះម៉ូតូទៅបុករថយន្តគេពីក្រោយ ហើយមិនកំហុសខ្លួនឯង បែរជាទាមទារឲ្យ​គេសងថ្លៃខូចខាតឲ្យ​ខ្លួនទៀតពិតជាអន់ចរិកមែន។

ក្រោយកើតហេតុ ដោយសារតែអ្នកបើកបររថយន្តខ្ចិល​វែងឆ្ងាយ ក៏សងថ្លៃខូចខាតម៉ូតូឲ្យ​ទៅលោក ញឹម សុវណ្ណដេត ជាមន្ត្រីនគរបាលនោះចំនួន៥ម៉ឺនរៀល ដើម្បីបញ្ចប់រឿង ប៉ុន្តែលោក ញឹម សុវណ្ណដេត មិនព្រមយកទេ ដោយទារគេឲ្យ​សងចំនួន៨ម៉ឺនរៀល។

បន្តិចក្រោយមកមន្រ្តីនគរបាលចរាចរខណ្ឌសែនសុខ ចុះមកដល់ធ្វើការសម្របសម្រួល ទើបបុរសអាងខ្លួនជាប៉ូលិសនោះព្រមទទួលយក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post