header ads

Sponsor

រិទ្ធី

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នេះ លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជាដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បានសរសរប្រាប់ពីជំហររបស់លោកជុំវិញរឿងទៅ ឬមិនទៅបោះឆ្នោត នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខថា៖ គណបក្សនយោបាយនានាក្នុងប្រទេសកម្ពុជាមានជំហរខុសៗគ្នា ជា៣ក្រុមទាក់ទិននឹងការបោះឆ្នោតខាងមុខ៖ ១) គណបក្សប្រជាជនកម្ពុជា (CPP) និង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានធ្វើយុទ្ធនាការគៀងគរប្រជាពលរដ្ឋនិងសហគមន៍អន្តរជាតិឱ្យគាំទ្រការបោះឆ្នោតនេះ។ ដោយឡែក ២) គណបក្សសង្គ្រោះជាតិ (CNRP) បានធ្វើយុទ្ធនាការផ្ទុយពីនេះ។

និង ៣) គណបក្សដទៃទៀតនៅស្ងៀម។ តែទោះជាយ៉ាងណា ក៏ដោយ ក៏គណបក្សទាំងនេះមានចំណុចរួម២ គឺត្រូវការការគាំទ្រពីប្រជាពលរដ្ឋ និង សហគមន៍អន្តរជាតិដូចគ្នា។

លោក ប៉ា ងួនទៀង បានលើកជាសំណួរថា៖ តើយើងជាប្រជាពលរដ្ឋគួរមានជំហរបែបណា? សម្រាប់រូបលោកផ្ទាល់ខ្លួន បានសរសេរសារនៅលើចង្អុលដៃរបស់នេះ។

គួររំលឹកថា លោក ប៉ា ងួនទៀង រងពាក្យបណ្តឹងទាក់ទងនឹងអតីតគណៈកម្មាការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី ពីបទកិបគេងប្រាក់បុណ្យ ដែលប្តឹងដោយលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post