header ads

Sponsor

រិទ្ធី

កញ្ញា លី ច័ន្ទវត្តី អតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងហ្វេសប៊ុកថា៖ សម្តីពេលអ៊ំ សែន អត់ទាន់ប្រតិកម្ម និងក្រោយប្រតិកម្ម អ៊ំរៀបដកតំណែង ដោយភ្ជាប់ជាមួយសារទាំង២។ ដោយឡែក លោក គង់ យ៉ៃរ៉ា ក៏មិននៅស្ងៀមដែរ តាមរយៈហ្វេសប៊ុកលោកថា៖ តើមានមនុស្សប៉ុន្មាននាក់ដែលនិយាយពាក្យពិត ស្រលាញ់ការពិត និងធ្វើដើម្បីជាតិពិតប្រាកដទៅ? មនុស្សយើងមិនអាចមើលឃើញសកម្មភាពល្អមួយ ឬពីរ រួចវាយតម្លៃថាមនុស្សនោះល្អបានទេដើម្បីជៀសវាងការសោកស្ដាយពេលក្រោយ។

នេះជាសំណេររបស់លោក ផែង វណ្ណៈ ក្រោយសម្តេច ហ៊ុន សែន ព្រមានដកតំណែង៖ ឪពុកស្ដីប្រដៅកូនជារឿងធម្មតា​ ខ្ញុំបាទសូមអភ័យទោសសម្ដេចតេជោ​ ហ៊ុន​ សែន​ ចំពោះកំហុសឆ្គងដោយអចេតនា​អំពីករណីលោក​ ស្រិល​ វណ្ណា​ និង​ ករណី​ផ្សារផល្លាររាត្រីអង្គរ​៥​ ខេត្ត​សៀមរាប​ ។​ ខ្ញុំបាទ​សូមគាំទ្រ​ និងទទួលយកទាំងស្រុងចំពោះមតិណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ​ ហ៊ុន​ សែន​ ដោយខ្ញុំបាទ​នឹងមិនបន្តការផ្សាយអំពីរឿងទាំង២នេះតទៅទៀត​ទេ​។ សូមគោរពជូនពរ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ មានសុខភាពល្អ​ បរិបូរណ៍​ អាយុយឺនយូរ​ ដើម្បីបន្តដឹកនាំនាវាកម្ពុជារក្សាបានសុខសន្តិភាព​ និង​ ការអភិវឌ្ឍន៍​ ។​ សូមសម្ដេចតេជោ​ ហ៊ុន​ សែន​ មេត្តាទទួល​នូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ​ ផែង​ វណ្ណៈ។

នេះជាសំណេររបស់លោក ផែង វណ្ណៈ មុនពេលប្រតិកម្មរបស់សម្តេច ហ៊ុន​ សែន បើយើងនៅតែភ័យខ្លាចបាត់បង់តួនាទី បុណ្យស័ក្កិ មិនហ៊ាននិយាយមិនការពិតរិះគន់ចំណុចអសកម្មឬរិះគន់មន្ត្រីពុករលួយខិលខូច យើងមិនអាចកែប្រែសង្គមយើងឱ្យប្រសើរឡើងបានទេ។

សូមរំលឹកថាកាលពីម្សិលមិញ សម្តេច ហ៊ុន សែន បានព្រមានដកតំណែងលោក ផែង វណ្ណៈ និងលោក ខាន់ ចាន់សុផល រឿងអ្នកទាំង២នៅតែនិយាយរឿងអាស្រូវស្នេហា រវាងអតីតព្រះសង្ឃ លោក​ ស្រិល​ វណ្ណា​ និងស្រីស្នេហ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post