header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋានសីុឡាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីឃាតកម្មមួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ហើយយុវជនបង្កបានរត់គេចខ្លួនបាត់ក្រោយធ្វើសកម្មភាព។

បន្ទាប់ពីទទួលបានព័ត៌មានភា្លម សមត្ថកិច្ចព្រហ្មទណ្ឌខេត្តស្វាយរៀង បានចុះទៅស្រាវជ្រាវ និងបានកំណត់មុខសញ្ញាជនសង្ស័យដែលមានឈ្មោះ សៀម ឆៃដែន ភេទប្រុស ឆ្នាំកំណើត២០០០ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

រហូតមកដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១ និង៣០នាទីរសៀល កម្លាំងនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅក្នុងបន្ទប់បុគ្គលិកាសីុណូហ្គោដឡាក់ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយសួរនាំ សមត្ថកិច្ចបានប្រាប់ថា មូលហេតុនាំឲ្យមានឃាតកម្មនេះឡើង គឺដោយសារមានទំនាស់រឿងដណ្តើមកន្លែងគ្នាដេក។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post