header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ ទីតាំង​ល្បែង​សុី​សង​ភ្នាល់​បាល់​ខុស​ច្បាប់​ជ្រក​ក្រោម​ស្លាក​យីហោ​ ស្ពត​កាហ្វេ​ ត្រូវកម្លាំង​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល ​នៃ​ស្នង​ការ​ខេត្ត ​សហការ​ជាមួយ​ក្រុង​-ប៉ុស្តិ៍​ ចុះ​បង្ក្រាប​បិទ​មិន​ឲ្យ​មាន​ដំណើរ​ការ​ ដោយ​ដក​ហូត​សម្ភារមួយ​ចំនួន ​និងឃាត់មនុស្ស​៦នាក់​។

​ប្រតិបត្តិការនេះ សមត្ថកិច្ច​ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​២​រសៀល ​ថ្ងៃ​អង្គារ ​៧កើត ​ខែបឋមាសាឍ ​ឆ្នាំច​ ព.​ស​.២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​មិថុនា​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវលេខ​២០៥ ផ្ទះ​លេខ​៣៤៩​ ក្នុង​សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ដោយកម្លាំង​នគរបាលព្រហ្មទណ្ឌកម្រិតស្រាល​នៃ​ស្នង​ខេត្តកណ្តាល ដឹកនាំដោយវរសេនីយ៍ ឡាក់ ម៉េងធី ប្រធានការិយាល័យ សម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល។

ចំណែក​ឯ​ទីតាំងបើកល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតយីហោ Every Day Net​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១ ​កែង​ផ្លូវ​លេខ១១០​ និងយីហោ អុី​ម៉ាន់​នី​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១​ បើកដំណើរការយ៉ាងរលូន ទោះបីជាពេលកន្លងមកមានសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនឹងលោក ម៉ៅ​ ភិរុណ​ អភិបាល នៃគណៈអភិបាល​ខេត្ត​កណ្តាល​បានប្រកាសឲ្យលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទក៏ដោយ។

ជាក់ស្ដែងនៅក្នុង​ក្រុង​តាខ្មៅ ​គេឃើញមានល្បែងស៊ីសងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេតជាច្រើនកន្លែង ដែលបានធ្វើការផ្សាយចេញពីកាស៊ីណូ កំពុងបើកដំណើរការយ៉ាងរលូន ដោយមិនមានខ្លាចអាជ្ញាធរ​ក្រុង ​ឬ​ខេត្ត​ឡើយ ​ថែម​ទាំង​ផ្គើនប្រសាសន៍សម្ដេចក្រឡាហាម ស ខេង ព្រោះតែម្ចាស់ទីតាំងបានដាក់ថ្នាំបំពុលទៅសមត្ថកិច្ចមូលដ្ឋានបើកភ្នែកមិនរួចដោយមានអ្នកចូលលេងទាំងយប់ទាំងថ្ងៃ ។

ដូច្នេះហើយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ មេត្តា​បន្ត​ជួយ​ចុះ​ពិនិត្យមើលជាក់ស្តែង ដើម្បីឈានដល់ការបង្ក្រាប លុបបំបាត់ ស្របតាមសេចក្ដីប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង និងការណែនាំពីលោកអភិបាល នៃគណៈអភិបាល​ខេត្ត​ដើម្បីអនុវត្តតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

សូមបញ្ជាក់ថា ទីតាំងបនល្បែងអស់ទាំងនេះសុទ្ធតែបង្កើតឲ្យមានបទល្មើស លួច ឆក់ ប្លន់ បណ្ដាលឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងភាពអសន្តិសុខនៅក្នុងសង្គមផងដែរ។

ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ ​អ្នក​សារព័ត៌មាន​ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ឡើយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post