header ads

Sponsor

រិទ្ធី

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នេះ លោក ពេជ្រ​ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានផ្តល់ប្រាក់១៥០០ ដុល្លារ លើកទឹកចិត្តកីឡាករ រឿង សោភ័ណ បន្ទាប់ពីឈ្នះខ្សែក្រវាត់៣នៅប្រទេសបារាំង។ លោក ពេជ្រ ស្រស់ លើកឡើងថា៖ ការសន្យារបស់ខ្ញុំមិនមែនសន្យាខ្យល់ទេ ហ៊ាននិយាយគឺហ៊ានធ្វើ ខ្ញុំបានប្រគល់ថវិកាលើកទឹកចិត្តដល់កីឡាករខ្មែរលោក រឿង សោភ័ណ្ឌ ចំនួន ១៥០០ ដុល្លា ដែលគាត់ប្រកួតឈ្នះបានខ្សែក្រវាត់៣នៅប្រទេសបារាំងជាមោទនភាពរបស់ជាតិខ្មែរ និងជាគុណតម្លៃនៃគុនខ្មែរយើងផងដែរ។ លោក ពេជ្រ​ ស្រស់ ក៏បានអំពាវនាវឱ្យរួមគ្នាលើកលើកកម្ពស់គុនខ្មែរយើងទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ កីឡាករ រឿង សោភ័ណ្ឌ ក៏បានទម្លាយមូលហេតុដែលខ្លួនអវត្តមានក្នុងសង្វៀនថៃហ្វៃ (Thai Fight) ឱ្យបានដឹងផងដែរ ស្របពេលនុះលោក ពេជ្រ ស្រស់ ក៏បានសួរទៅកីឡាករ រឿង សោភ័ណ្ឌ ហ៊ានប្រកួតជាមួយតារាថៃហ្វៃ សែសះឋាន ដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភបន្ថែមលើហ្នឹង គឺ ៥ ០០០ដុល្លារ ទៀតដែរឬទេ? ជាការឆ្លើយតប កីឡាករ រឿង សោភ័ណ្ឌ ថាមិនខ្លាចនោះទេ ប្រាក់ក៍ចង់បាន ប៉ុន្តែអ្វីដែលចង់បានបំផុតនុះគឺចង់ឲ្យគេស្គាល់គុនខ្មែរឲ្យបានច្បាស់។

កីឡាករ រឿង សោភ័ណ្ឌ ក៏បានថ្លែងអំណរគុណលោក ពេជ្រ ស្រស់ និងអ្នកគាំទ្រដែលតែងតែគាំទ្រខ្លួនកន្លងមក ម្យ៉ាងទៀតគាត់សូមអំពាវនាវឱ្យពលរដ្ឋខ្មែរជួយគាំទ្របន្តទៀត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post