
ភ្នំពេញៈ បន្ទាប់ពីបែកធ្លាយនូវ វីដេអូរ ដែលបុរសម្នាក់ បានវាយធ្វើបាប ទៅលើកុមារាម្នាក់ យ៉ាងសាហាវ ឃោឃៅ ដោយមានការវាយ និងស្នួរហាវអាវ ព្រមទាំង ទាត់ធាក់ និងសកម្មភាពចុងក្រោយ គឺចាប់ជើងក្មេងទាំង២ បម្រុងបោក នោះរួចមក នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ បុរសជាឪពុកនេះ ត្រូវបានសមត្ថកិច្ច ចុះឃាត់ខ្លួន នៅនៅចំណុចផ្ទះលេខ៧៣ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បុរសជាឪពុកដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួននោះឈ្មោះ ហិន សុផាន់ណា អាយុ៣៩ឆ្នាំ។ ចំណែកកុមារា រងគ្រោះ ឈ្មោះ ហេង ឡិថុន អាយុ៥ឆ្នាំ។

គួរបញ្ជាក់ថា នៅប៉ុន្មានថ្ងៃមុននេះ វីដេអូឃ្លីបមួយត្រូវបានគេបង្ហោះ ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដែលបង្ហាញពីសកម្មកភាពបុរសម្នាក់ បានវាយធ្វើបាបកូនក្មេងម្នាក់យ៉ាងព្រៃផ្សៃ ហើយទទួលបានការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំងពីមហាជននូវទង្វើដ៏ឃោរឃៅនេះ៕



