header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ ម្តាយបានហាមហើយ ហាមទៀត ថា មិនឲ្យជិះម៉ូតូតាមផ្លូវខ្លាចជួបគ្រោះថ្នាក់ផ្សេងៗ តែកូននៅតែមិនបានស្តាប់ ទោះជាម្តាយប្រាប់ហើយ នៅតែលួចយកម៉ូតូជិះទៅរកម្តាយនៅរោងចក្រ បែរជាជួបគ្រោះថ្នាក់តាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងខាងស្តាំ កាលពីវេលាម៉ោង១១៖២០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ នៅក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ សម លីហ្សា ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានម្តាយឈ្មោះ ម៉ៅ សារ៉ូ អាយុ៤៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ក្បែរកន្លែងកើតហេតុ មានទីលំនៅបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមពលរដ្ឋបានឲ្យដឹងដែរថា មុនកើតហេតុ គេឃើញក្មេងប្រុសខាងលើជិះម៉ូតូ១គ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-1079 តាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះដល់ចំណុចខាងលើ បត់ឆ្លងផ្លូវវឹងទៅឆ្វេងដៃ កាត់ពីមុខរថយន្ត ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2X-3239 បើកពីជើងទៅត្បូង រកតែហ្វ្រាំងមិនទាន់ផង បុកម៉ូតូពេញទំហឹង បណ្តាលឲ្យក្មេងខាងលើ បាក់កជើងខាងស្តាំ ។

តាមសម្តីស្រ្តីអ្នកបើកបររថយន្ត បានឲ្យដឹងថា ស្ថានភាពផ្លូវ មិនអាចឲ្យគាត់បើករថយន្តលឿនបានទេ ម្យ៉ាងក្នុងរថយន្តមានមនុស្សកូនខ្ចីទើបសម្រាល ទើបបើកចេញពីមន្ទីរពេទ្យ ក្នុងគោលបំណង់ទៅផ្ទះនៅឯខេត្តកំពត លុះមកដល់ចំណុចខាងលើ ម៉ូតូក្មេងរងគ្រោះ បើកឆ្លងផ្លូវកាត់ពីមុខ ធ្វើឲ្យគាត់ហ្វ្រាំងមិនជាប់ទើបបណ្តាលឲ្យបុកទៅ ។

តាមសម្តីម្តាយក្មេងរងគ្រោះវិញ បានឲ្យដឹងថា គាត់បានហាមកូនរាល់ថ្ងៃ ថាមិនឲ្យជិះម៉ូតូឡើងតាមផ្លូវជាតិ ឬទីប្រជុំជនទេ ព្រោះខ្លាចបង្កគ្រោះថ្នាក់ តែកូនរូបនេះនៅតែមិនស្តាប់ លួចសោម៉ូតូជិះ មកកន្លែងម្តាយធ្វើការ បែរជាមកជួបគ្រោះថ្នាក់បែបនេះទៅវិញ ។

ក្មេងរងគ្រោះ ក្រោយកើតហេតុ ត្រូវបានរថយន្តសង្រ្គោះមន្ទាន់ដឹកយកទៅព្យាបាល ចំណែកឯភាគីរថយន្ត ខិតខំព្យាយាមសម្របសម្រួលទៅតាមជួយមើល ស្ថានភាពជំងឺជាមួយដែរ ដោយឲ្យគាត់ធ្វើយ៉ាងម៉េច កាលបើបើកម៉ូតូកាត់មុខពីទទឹងរថយន្តបែបនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post