
ភ្នំពេញៈ អតីតគូដណ្តឹង នីឡា លោក ផន រង្សី បានសម្រេចភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មី វ័យក្មេងហើយ បន្ទាប់បានផ្តាច់ពាក្យជាមួយតារារូបនេះជិតមួយឆ្នាំ។
ការដាច់ដោចគ្នារវាង នីឡា និងអតីតគូដណ្តឹងដោយយោងលើរាសីថ្ងៃខែមិនល្អជារនាំងមិនអាចធ្វើឲ្យស្នេហាមួយគូនេះបន្តផ្អែមស្អិតគ្នាបាន។ ដោយសារអស់លទ្ធភាពរកគ្រូធ្វើបែបណាកុំឲ្យឆុង នៅទីចុងក្រោយទាំងគ្រួសារសងខាងក៏សម្រេចចិត្តបញ្ចប់ដោយសន្តិវិធីតាមទំនាយគ្រូ ស្របពេលស្វែងរកហេតុផលច្បាស់លាស់រៀងខ្លួន។

ពិធីភ្ជាប់ពាក្យរបស់អតីតគូដណ្តឹង នីឡា ត្រូវបានផ្សព្វផ្សាយតាមរយៈហ្វេសប៊ុកបងប្រុសរបស់លោក ផន រង្សី ដែលបានធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨។
គូដណ្តឹងថ្មីរបស់លោក ផន រង្សី ឈ្មោះ ហ៊ុន រ៉ាបូ ដែលមានវ័យស្ទើរនឹងប្រហាក់ប្រហែលជាមួយ នីឡា មានសម្រស់ក៏ស្រស់ស្អាត។

ពិធីភ្ជាប់ពាក្យនោះ បានធ្វើឡើងយ៉ាងឱឡារឹកផងដែរ ដោយនៅក្នុងនោះគេក៏ឃើញមានវត្តមានសាច់ញាតិទាំងសងខាងបានចូលរួមជាសាក្ខីភាព និងអបអរសាទរផងដែរ។

ដំណឹងពីការភ្ជាប់ពាក្យរបស់អតីតគូដណ្តឹងរបស់ នីឡា នាពេលនេះចាត់ទុកជាការជម្នះនូវមន្ទិលសង្ស័យនានា ដែលបានដាក់ការសង្ស័យ។ ប៉ុន្តែឪពុករបស់ នីឡា លោក សុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ បានអះអាងដោយខ្លីថា លោកមិនមានបញ្ហាអ្វីទេ មានតែការជូនពរឲ្យឲ្យក្មួយៗ សុខសប្បាយ និងចម្រុងចម្រើនប៉ុណ្ណោះ។
តារាកំប្លែងវ័យក្មេង នីឡា ធ្លាប់បានអះអាងថា ទោះបីជានាង បានបែកគ្នាជាមួយអតីតគូដណ្ដឹងទៅហើយក្ដី តែមិនបានកាត់ផ្ដាច់ទំនាក់ទំនងឡើយ ផ្ទុយទៅវិញ នាង និងអតីតគូដណ្ដឹងនៅតែស្រឡាញ់រាប់អានគ្នាដូចបងប្អូន។
នីឡា និង គូដណ្ដឹងឈ្មោះ ផន រង្សី បានភ្ជាប់ពាក្យកាលពីថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០១៦ កន្លងទៅ ប៉ុន្តែគួរឲ្យស្ដាយចំណងស្នេហ៍មួយនេះ ត្រូវបានបញ្ចប់ទៅវិញនៅចុងឆ្នាំ២០១៧ ។ អ្នកគាំទ្រ នីឡា ឲ្យនាងកាត់ចិត្តហើយរំពឹងថា ពិតជារកបានអ្នកស្អំបេះដូង ដែលយល់ចិត្តថ្មីទៀត ព្រោះសម្រស់វិញស្អាតជាងមុនសិល្បៈក៏ល្បីមានទីផ្សារលុយហូរចូលទៀត៕


