
យោងតាមប្រភពពីហ្វេសប៊ុកលោក ផែង វណ្ណ៖ បានទម្លាយឲ្យដឹងថា ប្រភពពីប្រជាពលរដ្ឋនៅសង្កាត់ជ្រោយចង្វារបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៨ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានចាត់មន្ត្រីឲ្យចុះទៅប្រាប់ ឯកឧត្ដម ប៉ាន សូរស័ក្តិ និង លោកជំទាវ ឲ្យផ្អាកការសាងសង់សំណង់ខុសច្បាប់រំលោភលើចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ ។
ខណៈមន្ត្រីអាជ្ញាធរចុះទៅដល់ ឯកឧត្ដម និង លោកជំទាវ ម្ចាស់ផ្ទះមិននៅទេ នៅតែអ្នកចាំផ្ទះ ប្រភពបានឲ្យដឹងទៀតថា លោកជំទាវម្ចាស់ផ្ទះបានសុំរុះរើចេញវិញនៅថ្ងៃច័ន្ទស្អែក ។


គួរបញ្ជាក់ថាកន្លងមក លោកជំទាវ ធ្លាប់សាងសង់សំណង់បែបនេះម្ដងហើយ តែត្រូវបានអាជ្ញាធរប្រាប់ឲ្យរុះរើចេញវិញ ឥលូវស្ងាត់ៗស្រាប់តែមកសង់ឡើងវិញម្ដងទៀត ។
លោកផែង វណ្ណៈបានបន្ថែមថា មតិស្មេរ ៖ សូមឯកឧត្ដម និង លោកជំទាវ ម្ចាស់ផ្ទះ ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបក្នុងជួររាជរដ្ឋាភិបាល គួរតែគោរពច្បាប់ គោរពអាជ្ញាធរផង ដើម្បីជាគំរូដល់ពលរដ្ឋទូទៅ ទង្វើអាក្រក់បែបនេះមនអាចឲ្យពលរដ្ឋយកគំរូតាមបានឡើយ ។ សូមអរគុណ