
បាត់ដំបង ៖ កំម្លាំងអន្តរក្រសួង កាលពីពេលថ្មីនេះៗ បានធ្វើការចុះបង្រ្កាប ឈូស ឆាយ និងកម្ទេចចោល នូវទីតាំងជាច្រើនកន្លែង ដែលបានលួចធ្វើអាជីវកម្ម ជីករករ៉ែមាស ដែលគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរមូលពាក់ព័ន្ធ ដែលមានទីតាំងស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។


បើយោងតាមមន្រ្តីកំម្លាំងចម្រុះដែលចុះទៅបង្រ្កាបទីតាំង បានលួចបង្ហើបថា ម្ចាស់ទីតាំងដែលលួចប្រព្រឹត្តគ្មានច្បាប់អនុញ្ញាត ឲ្យបានត្រឹមត្រូវនោះ រួមមាន ១-ឈ្មោះ ខេង សុវណ្ណ ២-ឈ្មោះ បូ ខៀវ ៣-ឈ្មោះ កាំង តាំង ៤-ឈ្មោះ ខូវ ចិត្រា ៤ទីតាំងនេះសុទ្ធ តែគ្មានអាជ្ញា ប័ណ្ណត្រឹមត្រូវនោះឡើយ និង ៥-ឈ្មោះ ឡាយ ស្រីពៅ (មានអជ្ញាប័ណ្ណ )។ ដោយនៅក្នុងនោះ ទីតាំងការដ្ឋានរ៉ែមាសចំនួន៥កន្លែងផ្សេងៗគ្នា មន្រ្តីជំនាញរកឃើញ តែមានមួយទីតាំងប៉ុណ្ណោះ ដែលមានច្បាប់អនុញ្ញាត ដោយឡែក៤ទីតាំងទៀតពុំមាន ច្បាប់នោះទេ ។
ប្រតិបត្តិការខាងលើនេះ កំម្លាំងសមត្ថកិច្ចចម្រុះអន្តរក្រសួង ក៏បានធ្វើការដកហូត នូវសម្ភារៈ នឹងវត្ថុតាងមួយចំនួនរួមមាន ម៉ាស៊ីនកិនកំទេចថ្មរ៉ែ ចំនួន ៨ គ្រឿង ម៉ាស៊ីនអុក បំបែកថ្ម រ៉ែ ចំនួន ១គ្រឿង សារធាតុគីមីមួយចំនួន គីបខ្យល់ (បំពង់ជ័រ) ១០៧០ គីប គីប អគ្គីសនី ២០៣០ គីប ៦,ក្បាលកិន ចំនួន ៤ គ្រឿង ៧. ម្សៅ Amoni Nitrat hatជាច្រើនបាវ Sodium Cyanide ចំនួន២០ ធុង និងសារធាតុគីមីមួយចំនួនទៀត ។ សម្ភារៈ នឹងវត្ថុតាង ទាំងអស់នេះ ត្រូវបានប្រគល់អោយទៅខាងជំនាញ ដើម្បីរៀបចំឯកសារតាមនិតិវិធី ច្បាប់៕





