header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ឧ​ត្ត​រ​មានជ័យៈ បុរស​ជនជាតិ​អ៊ីរ៉ង់​ម្នាក់ បើករថយន្ត​ក្នុង​ល្បឿន​លឿន បណ្តាល​ឲ្យរេ​ចង្កូត​ក្រឡាប់ រងរបួស​ធ្ងន់ ស្ថិតក្នុង​ភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យកាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨។

ករណីនេះ រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ 2AJ-9511 បើកបរ​ដោយ​ឈ្មោះ HOSSEIN បើកបរ តាម​បណ្តោយ​ផ្លូវ៦៨ ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ បាត់បង់​ម្ចាស់ការ បណ្តាល​ឲ្យ​រថយន្ត រេ​ចង្កូត​ក្រឡាប់ តែម្តង ។ ចំណែក​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង។

សមត្ថកិច្ច​មូលដ្ឋាន ចុះ​ដល់​កន្លែងកើតហេតុ យក​ជនរងគ្រោះ​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត ត្រូវបាន​យកទៅ​រក្សាទុក រង​ចាដោះស្រាយ នៅពេល​ក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post