header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួននាំយកមកសួរនាំ​សាលាខណ្ឌដូនពេញ ក្រោយពីរូបគេ​បានសរសេរពាក្យស្លោកមិនសមរម្យ ហើយចងដាក់លើរ៉ឺម៉កម៉ូតូ រួច​ជិះបង្ហាញតាមផ្លូវសាធារណៈ។

ករណីនេះ កើតឡើងកាលពីម៉ោង១០៖១០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខសាលារាជធានីភ្នំពេញ ផ្លូវមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា បុរសខាងលើ ឈ្មោះ នួន រ៉ាដា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បាប់អំពៅ រាជធានភ្នំពេញ។

ខ្លឹមសារក្នុងបដានោះ ១-សុំច្បាប់ជូនពរសម្តេច ហ៊ុន សែន ៥០០ឆ្នាំ ២- អ្នកណាម្ចាស់សាលាក្រុង។

សូមបញ្ជាក់ថា ជនខាងលើ​ធ្លាប់មានរឿងដូចនឹងមួយលើ​កហើ​យស្ថិតក្នុងប៉ុស្តិ៍ជ័យជំនះកាលពីថ្ងៃទី១៤ ខែ០៩ ឆ្នាំ២០១៧ វេ លាម៉ោង១២និង៤៥នាទីនៅត្រង់ចំណុ​ចមុខអង្គភាពប្រឆាំងអំពើពុករលួយ ភូមិ៧ ផ្លូវនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយត្រូវបាន​ក្រុមគ្រួសារធ្វើកិច្ចសន្យាធានាយកទៅផ្ទះវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post