header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ដីព្រែក ដែល​បានរីងស្ងួតទឹកអស់ ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំដើមដូង ស្រុកអង្គជ័យ ត្រូវបានអ្នកមានលុយ​កំពុងយកគ្រឿងចក្រកាយគប់ជាកង់ៗយកធ្វើជាកម្មសិទ្ធិ និងធ្វើសួនកម្សាន្តកណ្ដាលព្រែក ។ ហើយ​មិនត្រឹមតែកាយក្នុងព្រែកទេ ថែមទាំងកាយយកដីនៅចំពីមុខស្ពានដែកបេឡេទៀតផង។

លោក អ្នក ទ្រី មេឃុំដើមដូង បានប្រាប់ឲ្យ​ដឹងថា ការកាយដីព្រែក ដែលតភ្ជាប់មកពីភូមិសាស្ត្រស្រុកបន្ទាយមាសនេះ គឺ​លោកមិនបានដឹងទេ ប្រហែលគេលួចកាយ។ ចំណែកព្រែកតូចវិញ គឺ​ស្ថិតក្នុងភូមិសាស្ត្រ ឃុំម្រោម នៅស្រុកអង្គជ័យ។

ព្រែតូចនេះ បច្ចុប្បន្នកំពុងត្រូវបានគេយកធ្វើជាតាំងសួនសប្បាយកាលពីថ្ងៃទី២១ ឧសភា មកម្លេះ ម្ចាស់សួនសប្បាយ ត្រូវបានជួលជាងផ្សារដែកច្នៃធ្វើជាស្ពានសម្រាប់ឲ្យ​អ្នកចូលទៅលេងដើរឆ្លងកាត់ពីកន្លែងមួយទៅកន្លែងផ្សេង។

លោក ងឹម ញន មេឃុំម្រោម បានប្រាប់ឲ្យ​ដឹងថា ការសាងសង់កន្លែងកម្សា​ន្តលើព្រែកតូចសំបូដើមឈូកនោះ គឺអ្នកសាងសង់សួននៅឃុំដើមដូង តែដីនៅខាងឃុំម្រោម។ លោក ងឹម ញនបាននិយាយប្រាប់បន្តថា អ្នកធ្វើសួនកម្សាន្តនៅលើព្រែកនោះមិនទាន់មានច្បាប់ទេ។

សូមបញ្ជាក់ថា ព្រែកទាំងពីរនេះ កំពុងរងការទន្រ្ទានពីអ្នកមានលុយយកធ្វើជាកម្មសិទ្ធិ នៅឃុំផ្សេងគ្នា តែមានភូមិសាស្ត្រជាប់គ្នានៅអមសងខាងផ្លូវគ្រួសក្រហមមិនឆ្ងាយពីឃុំដើមដូងប៉ុន្មានជាមួយគីឡូដី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post