header ads

Sponsor

ពិសី

បាត់ដំបងៈ ស្រ្តីជាដូនជីម្នាក់ សង្ស័យតូចចិត្តនឹងជំងឺប្រចាំកាយ បានយកកូនកាំបិតធ្វើសកម្មភាពអា.កសម្លាប់ខ្លួនឈាមហូរស្ទើរក្លាយទៅជាស្ទឹង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចវត្តអណ្តើក ឋិតក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ មានករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីម្នាក់ឈ្មោះ តុត ញ៉ អាយុ៦៥ឆ្នាំ ជាដូនជី ស្នាក់នៅវត្តអណ្តើក ស្ថិតក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើអត្តឃាត ដោយយកកូនកាំបិតចិតបន្លែដងឈើមកអា.កសម្លាប់ខ្លួននៅក្នុងបន្ទប់។

ប្រភពបានបន្តថា ស្រ្តីរងគ្រោះជាមនុស្សមានជំងឺរបេងប្រចាំកាយ ហើយនៅថ្ងៃកើតហេតុ សង្ស័យតូចចិត្តនឹងខ្លួនឯង ក៏បានយកកាំបិតមកអា.កខ្លួនឯងស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាសមត្ថកិច្ចចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យតែម្តង។

ក្រោយពិនិត្យរួច សាកសពស្រ្តីរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post