header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំង​នគរបាលឃាត់ខ្លួនបាន កាលពីវេលាម៉ោង៤៖៣០នាទីរសៀល​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅត្រង់ចំណុចសំណង់មិនរៀបរយ ក្នុងក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

ជនសង្ស័យទី១-ឈ្មោះ លី អ៊ីហុង ភេទប្រស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក(ជួញដូរ)។ ទី២-ឈ្មោះ គិន សារត្ន័ ហៅអាអូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម៧ ផ្លូវបេតុង ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក (ប្រើប្រាស់) ។ ទី៣-ឈ្មោះ ម៉េត ជីតា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅភូមិអន្លង់ក្ងាន់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ប្រើប្រាស់)។

ក្រោយឃាត់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន ៖ ១/ក្រាមព៌ណសរថ្លា១កញ្ចប់ធំ  ជញ្ជីងថ្លឹងគ្រឿងញៀន២ ថង់សម្រាប់​វេចខ្ចប់គ្រឿងញៀនមួយចំនួន  និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នកម្លាំងនគរបាល បាននិងកំពុងបន្តការស្រាវជ្រាវរកបក្ខពួក ដែលនៅសេសសល់ និងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ ទាំង៣នាក់ រួមជាមួយវត្ថុតាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post