header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា អតីតប្រធានគណបក្សសង្រ្គោះជាតិ និង ជាប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី តែងតែបានអំពាវនាវមិនឲ្យប្រជាពលរដ្ឋខ្មែរ ទៅបោះឆ្នោតនោះ គឺប្រឆាំងយ៉ាងធ្ងន់ធ្ងរទៅដល់ព្រះមហាក្សត្រ ព្រោះព្រះអង្គបានចេញព្រះរាជសារ ឲ្យពលរដ្ឋខ្មែរទៅបោះឆ្នោតគ្រប់គ្នា ។

ការលើកឡើងរបស់សម្ដេច ហ៊ុន សែន បែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករនៅខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ ។

សម្ដេចថា តើគេហ៊ានចេញមុខប្រឆាំងព្រះរាជសារ ព្រះមហាក្សត្រ បើគេចេញ គឺចោរពានវាំងហើយ ។

សម្តេចបន្តថា ព្រះមហាក្សត្រកម្ពុជា បានអំពាវនាវតាមព្រះរាជសារ ឲ្យពលរដ្ឋទៅបោះឆ្នោតគ្រប់ៗគ្នា ប៉ុន្តែបែរជាអតីតមេបក្សប្រឆាំង បានអំពាវនាវមិនឲ្យពលរដ្ឋទៅបោះឆ្នោត ដូច្នេះការអំពាវនាវនេះ គឺប្រឆាំងស្តេចផែនដីតែម្តង ហើយ អ្នកឯងត្រូវមួយកំផ្លៀងយ៉ាងធ្ងន់ធ្ងរ អ្នកឯងបំពានព្រះមហាក្សត្រ ហើយ ។

សម្តេចបន្ថែមថា រឿងអីថាអ្នកឯងមិនហ៊ាន បើពួកគេជោគជ័យ នឹងពួកគេបង្កើនសង្រ្គាមហើយ ។ ពីមុនសង្រ្គាមស្ទើរតែផ្ទុះតែឥឡូវនេះ បានទៅឆ្ងាយ ដូច្នេះពលរដ្ឋអាចវិនិច្ឆ័យលើរឿងនេះបាន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post