
កំពង់ចាមៈ ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងបាញ់អាប៉ោង ដាក់លុយ) នៅចំណុចភូមិសណ្តែក ឃុំសំពងជយ័ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោក វរសេនីយ៍ឯក ប្រាក់ សុគន្ធ អធិការនគរបាលស្រុកធ្វើការចុះបង្ក្រាប បន្ទាប់ពីទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

ពេលសមត្ថកិច្ចមកដល់អ្នកលេងល្បែងបាននាំគ្នារត់អស់ នៅសល់តែវត្ថុតាងរួមមាន ៖ ម៉ូតូ៤៣គ្រឿង មាន់ជល់៥ក្បាល អាប៉ោង ១វង់ និងសម្ភារៈមួយចំនួនទៀត ៕



