header ads

Sponsor

ពិសី

ស្វាយរៀងៈ រថយន្តយីឌុបធុនយក្ស៥គ្រឿង បើកឆ្លងដែនពេលយប់ ត្រូវសមត្ថកិច្ចដាក់ការសង្ស័យថា រថយន្តដឹកឈើប្រណីត ក៏ស្ទាក់ចាប់បាន២គ្រឿង ប៉ុន្តែពេលឆែកឆេរបែរជារកឃើញមានបង្កប់ស្រា Hennessy និង XO គេចពន្ធចំនួន៤កេស និងម៉ូតូ៣-៤គ្រឿងទៅវិញ។

មន្រ្តីនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ឲ្យដឹងថា កាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋរាយការណ៍មកថា មានរថយន្តយីឌុបធុនយក្សចំនួន៥គ្រឿង ផ្ទុកទំនិញពេញគ្របជិតសង្ស័យថា ដឹកឈើប្រណីតឆ្លងដែនទៅប្រទេសវៀតណាម។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្ទាក់ឃាត់រថយន្តបាន២គ្រឿង នៅវេលាម៉ោង១១៖១០នាទីយប់ ដោយ១គ្រឿង ស្ទាក់បាននៅចំណុចជិតវត្តចេកវ៉ា ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ក្រោមការសម្របសម្រួលដោយលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការឆែកឆេររកវត្ថុតាងឈើប្រណីត ក៏ប៉ុន្តែការឆែកឆេនោះ រកពុំឃើញមានឈើប្រណីតនោះទេ មានតែទំនិញគ្រឿងអេឡិចត្រូនិចជជុះ ដូចជា ម៉ាស៊ីនត្រជាក់ ទូទឹកកក កង្ហារ លែនកាំម៉ារ៉ាជាដើម។ លោកព្រះរាជអាជ្ញារង ក៏មិនឃាត់រថយន្តទេ ហើយអនុញ្ញាតឲ្យបន្តទៅកាន់ព្រំដែន។

លុះដល់វេលាម៉ោង១៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមិថុនានេះ ក៏ឃាត់រថយន្តពាក់ស្លាកលេខ ភ្នំពេញ 3A-6237 យកមកការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការឆែកឆេររកឃើញទំនិញគេចពន្ធ បង្កប់ក្នុងគ្រឿងអេឡិចត្រូនិច រួមមាន ស្រា Hennessy និង XO ដបធំ ដបវែង ចំនួន៤កេស និងងមានកង្ហារ ទូទឹកកក ម៉ាស៊ីនត្រជាក់ ចង្ក្រានហ្គាស កាតាប ស្បែកជើង ខោអាវ គ្រឿងក្រឡៃ ចាន សម្បកបារី និងអីវ៉ាន់ចាប់ហួយជាច្រើនមុខទៀត ទើបធ្វើការរឹបអូសចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post