header ads

Sponsor

ពិសី

ភ្នំពេញៈ ជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរថ្នាំញៀន ត្រូវកម្លាំងកងអន្តរាគមន៍ខណ្ឌពោធិសែនជ័យ ចាប់ឃាត់ខ្លួនបាន នឹងរកឃើញថ្នាំញៀន៣កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំ ដាក់តាមខ្លួន កាលពីវេលាម៉ោង៤៖២០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ុន ស៊ីថា ភេទប្រុស អាយុ៣៧ឆ្នាំ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដែលសមត្ថកិច្ចតាមស្វែងរកយូរមកហើយ មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ បានឲ្យដឹងថា បទល្មើសគ្រឿងញៀនមួយ គឺកម្លាំងនគរបាល ទាំងប៉ុស្តិ៍ ទាំងកម្លាំងជំនាញ បង្ក្រាបចាប់រាល់ថ្ងៃ មិនបានជនសង្ស័យជួញដូរ ក៏បានជនសង្ស័យប្រើប្រាស់ដែរ តិចច្រើន មិនកំណត់ កម្លាំងនគរបាលខណ្ឌពោធិសែនជ័យ តែងតែចុះល្បាត បង្ក្រាបចាប់ជាប្រចាំ ឃើញម្នាក់ចាប់ម្នាក់ ឃើញ២នាក់ចាប់២នាក់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន កាលបើសមត្ថកិច្ច អាជ្ញាធរ បណ្តែតបណ្តោយ ព្រងើយ កន្តើយ ទៅលើបញ្ហាបទល្មើសមួយនេះ នោះច្បាស់ជាអសន្តិសុខកើតមានក្នុងមូលដ្ឋានជាក់ជាមិនខាន ទើបកម្លាំងសមត្ថកិច្ចចុះល្បាតក្នុងមូលដ្ឋាន ភូមិសាស្រ្តជាប្រចាំ ដើម្បីធានារក្សាសន្តិសុខក្នុងមូលដ្ឋាន ហើយនៅល្ងាចថ្ងៃទី២៨ ខែមិថុនានេះ កម្លាំងអន្តរាគមន៍ខណ្ឌ បានចាប់ជនសង្ស័យម្នាក់ ជាមុខសញ្ញាចាស់យូរមកហើយ រឿងជួញដូរថ្នាំញៀន និងដកហូតបានថ្នាំញៀន៣កញ្ចប់ធំ ជញ្ជីងថ្លឹងថ្នាំ ម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FJ-6630 ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានជនសង្ស័យនាំទៅផ្នែកជំនាញ នៃអធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post