header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រុងព្រះសីហនុ៖ សមត្ថិកិច្ចខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ របស់ លោកឧត្តមសេនីយ៍ទោ ស្នងការ ជួន ណារិន្ទ បង្ក្រាបបានភ្លាមៗ លើ់ករណីជនជាតិចិនមួយក្រុម ប្រមាណ១០នាក់ ដែលព្រួតគ្នាប្រើអំពើហឹង្សាទៅលើជនជាតិចិនដូចគ្នា នៅចំណុច ញូហ្គោលដេនវេលស៍កាសុីណូ មុខភោជនីយ៍ដ្ឋានសាន្តសាន្ត ផ្លូវអូរ១ ក្នុងសង្កាត់លេខ៤ កាលពីម៉ោង ១រសៀល ថ្ងៃ១៩ ខែមិថុនា២០១៨នេះ ។

ករណីនេះដែរសមត្ថិកិច្ចអះអាងថា ជនបរទេសរូបណាដែលគោរពច្បាប់ អាជ្ញាធរ និងសមត្ថកិច្ចជួយការពារតាមផ្លូវច្បាប់ ប៉ុន្តែជនបរទេសរូបណា បើទោះជាជនជាតិអ្វីក៍ដោយ ដែលប្រព្រឹត្តអំពើល្មើសច្បាប់ណាមួយ អាជ្ញាធរ​ និងសមត្ថកិច្ច មិនលើកលែងឡើយ៕

ករណីហិង្សានេះ បណ្ដាលឲ្យមានជនរងគ្រោះ ២នាក់ ដោយបក្ខពួកជនសង្ស័យបានចាប់ជនរងគ្រោះទាំង២ វាយធ្វើបាប រួចហើយចាប់ដាក់ក្នុងរថយន្តបម្រុងដឹកចេញទៅក្រៅក្រុង តែត្រូវសមត្ថិកិច្ចចេញ ប្រតិបត្តិការបង្ក្រាបបាន។

ក្រោយបង្ក្រាបបានជនសង្ស័យពាក់ពន្ធ័ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីស្រាវជ្រាវរកដើមហេតុ និងបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post