header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំស្រែជាខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត បាន​ឲ្យ​ដឹងថា មានទីតាំងល្បែងស៊ីសង​មួយកន្លែង ​នៅក្បែរ​ខ្លោងទ្វាវត្តស្រែជា ឃុំ​ស្រែជាខាងត្បូង ស្រុក​ដងទង់ កំពុងបើក​លេងល្បែង​ស៊ីសង​យ៉ាងរលូន ធ្វើឲ្យពលរដ្ឋព្រូយបារម្មណ៍ ជាពិសេស ​ល្បែង​បញ្ជល់មាន់​ ដែលជា​ល្បែង​កំពុង​ពេញនិយម​ ។

ហេតុនេះហើយ​ ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ មធុរិទ្ធិ ស្នងការ​នគរបាលខេត្ត និង​ លោក ជាវ តាយ អភិបាលខេត្ត​កំពត មេត្តាចាត់វិធានការ​ទប់ស្កាត់​ ល្បែងស៊ីសង ​ប្រកបដោយ​ប្រសិទ្ធភាព ​ដើម្បី​ពង្រឹងសន្តិសុខ​សង្គម​។ ដោយហេតុថា មន្ត្រី​អាជ្ញាធរ ​មូលដ្ឋាន ​និង​សមត្ថកិច្ច​ក្នុងស្រុក​ដងទង់ មិន​ហ៊ាន​ចាត់វិធានការបង្ក្រាបប​ន​ល្បែងមួយកន្លែងនេះទេ ដោយសារតែសមត្ថកិច្ច និងអជ្ញាធរមូលដ្ឋាន បានទទួលលាភសក្ការៈពីផ្ទះបើកល្បែង ឈ្មោះ វណ្ណា ហើយម្ចាស់ផ្ទះមួយនេះ មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ចាំ​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា ​។​

តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ទីនោះ បាន​ឲ្យ​ដឹងថា ល្បែងនេះ លេងទាំងយប់ ទាំងថ្ងៃជាយូរមកហើយ។ បើទោះបី​មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​ នគរបាលស្រុក​ដងទង់ បានដឹងយ៉ាងច្បាស់​ថា​ម្ចាស់​ផ្ទះនោះ​កំពុង​រត់​ការបង់លុយយ៉ាងណាក៏ដោយ ក៏​ពួកគេធ្វើមិន​ហ៊ាន​ទប់ស្កាត់​ ដែល ​គឺ​ទុក​ឲ្យលេងតាមតែអំពើរចិត្ត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post