header ads

Sponsor

រិទ្ធី

កាលពីថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និង​ជា​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហម​ខេត្តតាកែវ បាន​ចុះ​ចែក​អំណោយ​​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ ​ប្រមាណជាង​២០០​នាក់​ នៅក្នុង​ឃុំ​អង្គ​ប្រាសាទ ស្រុក​គីរីវង់។ ​ថ្លែងក្នុងឱកាសនោះដែរ អភិបាល​ខេត្តតាកែវរូបនជបាន​លើកឡើងថា​ខណៈដែល​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ខិតជិត​ចូលមក​ដល់ អ្នកនយោបាយ​មួយចំនួន​តែង​ចេញមុខ​ធ្វើការ​សន្យា​ខ្យល់​បោកប្រាស់​ប្រជាពលរដ្ឋ ដូច្នេះប្រជាពលរដ្ឋត្រូវតែ​គិតគូរ​ពិចារណា​ឱ្យបាន​ច្បាស់លាស់​ចំពោះ​បញ្ហា​នេះ​។ ឯកឧត្តមបាន​​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គិត​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់ ​មុននឹង​សម្រេចចិត្ត​បោះឆ្នោត​គាំទ្រ​បក្ស​នយោបាយ​ណាមួយ​ គឺ​កុំ​ជឿ​ការ​ឃោស​នា​បោកប្រាស់​របស់​អ្នកនយោបាយ​មួយ​ចំនួន​ ដែល​៥​ឆ្នាំ​ឃើញ​មុខ​ម្ដង ​ហើយ​ចេញមុខ​មក​សន្យា​ខ្យល់ បោកប្រាស់​ប្រជាពលរដ្ឋ​។

ឯកឧត្តម អ៊ូច ភា បានពន្យល់ថាដើម្បី​បន្ត​ឱ្យប្រទេសជាតិ​ឈាន​ឆ្ពោះ​ទៅរក​ភាព​ចម្រើន​កាន់តែ​ខ្លាំង​ទៅ​មុខទៀត​ ប្រជាពលរដ្ឋត្រូវ​បន្ត​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​មាន​រូប​សញ្ញា ទេវតា​បាច ផ្កា​ និង​មាន​លេខ​រៀង​ទី​២០​។ ​ការបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺមាន​តម្លៃ​ស្នើ​នឹង​ បោះឆ្នោត​ឲ្យ​ខ្លួនឯង​ដូច្នោះ​ដែរ​។

ឯកឧត្តម ជឿជាក់ថាក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ​ជា​ប្រមុខ​ដឹកនាំ ​បាននិង​ធ្វើ​ឲ្យ​ប្រទេស​មាន​ស្ថិរភាព​នយោបាយ ​ការអភិវឌ្ឍ​នៅ​ពាស ពេញ​ផ្ទៃ​ប្រទេស មាន​កំណើន​សេដ្ឋកិច្ច ​ជា​រៀងរាល់ឆ្នាំ ​ជាពិសេស ​ប្រទេសជាតិ​ទាំងមូល រស់នៅ​ប្រកប ​ដោយ​សុខ​សន្តិភាព​។

គួររំលឹកថា ឯកឧត្តម អ៊ូច ភា បានកាន់តំណែងជាអភិបាលខេត្តតាកែវជំនួសឯកឧត្ត ឡាយ វណ្ណៈ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post