header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា ចាប់ពីឆ្នាំ២០១៩ទៅ ប្រាក់ខែមន្ត្រីរាជការមិនតិចជាង១លានរៀល ហើយរដ្ឋាភិបាល ក៏បានខិតខំធ្វើការកំណែទម្រង់ទាំ ថ្នាក់ក្រោម និងថ្នាក់លើទាក់ទងទៅ នឹងបញ្ហាសំខាន់ៗ។

ក្រោយពីបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យ​ប្រើប្រាស់នូវសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្សនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ រួចហើយ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដែលជាសមាជិកសមាជិកាគណៈបក្សប្រជាជនកម្ពុជាប្រមាណ៣១៦៧នាក់ផងដែរ។

យោងតាមបណ្តាញសង្គមសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងបញ្ជាក់ថា បច្ចុប្បន្នរា ជរដ្ឋាភិបាលកម្ពុជា បានខិតខំលើការធ្វើការកំណែទម្រង់ នៃបញ្ហាសំខាន់ជាច្រើន ដើម្បីឲ្យ ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាយើងកាន់តែសុខស្រួល និងមានជីវភាពល្អប្រសើរ ដូចជាថ្មីៗនេះ ដែលរាជរដ្ឋាភិបាល បានធ្វើការដំឡើងប្រាក់ខែដល់មន្ត្រីរាជការជាបន្តបន្ទាប់។

សម្តេចបញ្ជាក់ថា «ចាប់ពីឆ្នាំ២០១៩ទៅប្រាក់ខែមន្ត្រីរាជការមិនតិចជាង១លានរៀលនោះទេ។ ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលក៏បាន ខិតខំធ្វើការកំណែទម្រង់ទាំងថ្នាក់ក្រោម និងថ្នាក់លើ ទាក់ទងទៅនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត ដូចជាប្រព័ន្ធហិញ្ញវត្ថុកំណែទម្រង់សេវាសាធារណៈ និងកំណែទម្រង់លើវិស័យផ្សេងៗជាច្រើនទៀត»

លើសពីនេះទៅទៀត សម្ដេចតេជោ បានសង្កត់ធ្ងន់ចំពោះ សមាជិក សមាជិកា គណ បក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវកចិ ត្តទុកដាក់បម្រើប្រ ជាព លរ ដ្ឋអោយបានល្អ ត្រូវដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាន អោយបានលឿន និងមានប្រសិទ្ធភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលកន្លងមកតែងតែគោរពស្រលាញ់ ចំពោះសម្តេចផ្ទាល់ និងតែងតែបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជាជាបន្តបន្ទាប់រហូតមក។ សម្តេចតេជោ ក៏បានជូនពរដល់សមាជិក សមាជិការទាំងអស់ សូមជួបតែសេចក្តីសុខសេចក្តី សេចក្តីចម្រើនគ្រប់ៗគ្នា។ ដើម្បីធានានូវសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ សូមបងប្អូនបន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី ២០ នៅថ្ងៃទី ២៩ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។

សូមជម្រាបថា សមិទ្ធផលនានា ដែលត្រូវបានសម្ពោធឲ្យ​ប្រើប្រាស់នាពេលនេះ រួមមាន អគារបញ្ជាការដ្ឋានអង្គរក្ស, អគារការិយាល័យទទួលភ្ញៀវ សម្រាប់ការស្នាក់នៅ បំពេញការងារ របស់នាយទាហាន ពលទាហាន រួមនឹងមធ្យោបាយសំភារៈផ្សេងៗជាច្រើនទៀត ដែលបានចំណាយទឹកប្រាក់ប្រមាណជាង ៤លានដុល្លាអាមេរិក ដែលបានមកពីការចូល ឧបត្ថម្ភពី សប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេសសម្រាប់បំពេញបេសកកម្មការពាជាតិ ការពា រប្រ មុខដឹកនាំសុខសន្តិភាព នៅក្នុងសង្គម។

ទីតាំងអគារទីបញ្ជាការដ្ឋា នអង្គរក្សនេះ អតីតជាតំបន់បឹង ដែលប្រឈម នឹងការ បាក់ស្រុ ត ដូច្នេះហើយក្នុងឆ្នាំ២០១៨នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេ ចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យធ្វើការសាងស ង់ទីតាំងនេះឡើងវិញដើម្បីបំពេញតម្រូវការតាមសំណូមពររបស់បងប្អូនកងកម្លាំងនៅក្នុង បញ្ជាការដ្ឋានអង្គរក្ស ដើម្បីទទួលបានអគារស្នាក់នៅ និងការិយាល័យធ្វើការបានល្អប្រសើរ ព្រមទាំងមានសម្ភារៈ យោធាគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្មការពារជាតិមាតុភូមិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post