header ads

Sponsor

រិទ្ធី

លោកបណ្ឌិត សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះថា៖ លោកបណ្ឌិត យ៉ង សាំងកុមារ ប្រយុទ្ធជាមួយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន រឿងគោលនយោបាយដឹកនាំ និងគ្រប់គ្រងជាតិ។ ខ្ញុំប្រយុទ្ធជាមួយ លោកប្រធាន សម រង្ស៊ី រឿងអំពាវនាវប្រជាពលរដ្ឋកុំឲ្យទៅបោះឆ្នោត។ យ៉ាងណាក៏ដោយ យើងទាំង២នាក់ នៅតែគោរពគាត់ទាំង២នាក់ជាចាស់ទុំ និងជាអ្នកនយោបាយជាន់ខ្ពស់របស់កម្ពុជា។

លោកបណ្ឌិត សាម អ៊ីន បានបន្ថែមថា៖ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្នុងវេទិកាពិភាក្សាគោលនយោបាយរវាងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សប្រជាជនកម្ពុជា លោក បណ្ឌិត យ៉ង សាំងកុមារ បានបង្ហាញអំពីគោលនយោបាយសង្គមកិច្ចរបស់ គបម ដោយរដ្ឋនឹងផ្តល់ជូនជួយចាស់ជរាខ្មែរអាយុចាប់ពី ៦៥ឆ្នាំ ឡើងទៅ នូវទឺកប្រាក់ចំនួន ១៥ ម៉ឺនរៀល ក្នុង ១ខែ។ តែនៅថ្ងៃទី៣០ ខែឧសភា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា នេះជានយោបាយប្រជាភិថុតរបស់ គបម។

ជារឿងមិនអាចធ្វើបាន ក្នុងការគ្រប់គ្រងថវិកាជាតិ។វាជារឿងល្អប្រពៃសម្រាប់ពលរដ្ឋខ្មែរក្នុងការទទួលព័ត៌មាននិងសម្រេចចិត្ត នៅថ្ងៃទី២៩ កក្កដា ប្រសិនបើមានការពិភាក្សាតទល់តាមវិទ្យុនិងទូរទស្សន៍ជាតិ រវាង បណ្ឌិត យ៉ង សាំងកុមារ និងលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីថា តើនាយករដ្ឋមន្រ្តីខ្មែរអាចចាត់ចែងថវិកាជាតិក្នុងការផ្តល់ជូនចាស់ជរា ១៥ម៉ឺនរៀល ក្នុង១ខែបានដែរឬទេ?

លោក សម រង្ស៊ី បាននិងកំពុងអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើពហិការមិនឱ្យទៅបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ដោយលោកហៅការបោះឆ្នោតនេះជាការបោះឆ្នោតក្លែងក្លាយ ដើម្បីធានាឱ្យសម្តេច ហ៊ុន សែន អាចកាន់អំណាចបន្តទៀត។

អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានទស្សនៈផ្សេងគ្នារឿងគោលនយោបាយដឹកនាំជាតិ តែមិនចាត់ទុកគ្នាជាសត្រូវ។ ភាពខុសគ្នារវាងគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជា និង គណបក្សប្រជាធិបតេយ្យមូលដ្ឋាន រឿងអភិបាលកិច្ច៖ លោក សួស យ៉ារ៉ា តំណាងបក្ស CPP "គណបក្សប្រជាជននឹងបន្តរក្សាទុករចនាសម្ព័ន្ធបក្សក្នុងស្ថាប័នមន្ត្រីរាជការ។ បណ្ឌិត យ៉ង សាំងកុមារ តំណាងបក្ស គបម គណបក្សប្រជាធិបតេយ្យមូលដ្ឋាននឹងលុបបំបាត់រចនាសម្ព័ន្ធបក្សទាំងស្រុងក្នុងស្ថាប័នមន្ត្រីរាជការ។ រលកក្រោយជួយច្រានរលកមុនឲ្យទៅដល់ច្រាំងដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post