
ភ្នំពេញ ៖ សមត្ថកិច្ចនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានធ្វើការឃាត់ខ្លួនស្ត្រីជនជាតិ ថៃ០២នាក់ និងក្មេងប្រុសម្នាក់ ខណៈបំរុងរត់ពន្ធគ្រឿងញៀន ដែលមានទង្ងន់ជាង៤គីឡូក្រាម តាមជើងយន្តហោះ ទៅជប៉ុន នៅច្រកចេញដំណើរ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ។

គ្រឿងញៀនរឹបអូសបានមានចំនួន 4507,20g ដែលជាម្សៅ ស ជាប្រភេទ មេតំហ្វេតាមិន ត្រូវបានសមត្តកិច្ច នៅព្រលានភ្នំពេញ ឆែកឆេរឃើញដោយស្ត្រីខាងលើបានលាក់ក្នុងអាវរងារ ចំនួន៣ ដែលបំរុង នាំចេញទៅជប៉ុន តែត្រូវបានសមត្ថកិច្ចឆែកឃើញ និងឃាត់ខ្លួនជនសង្ស័យតែម្តង៕


