
ព្រៃវែងៈ ស៊យនោះស៊យ…ជនសង្ស័យម្នាក់ ធ្វើសកម្មភាពចូលលួចលុយជិត២ម៉ឺនរៀលបានសម្រេច តែងគេតាមទាន់ប្លឹងសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃច័ន្ទ ៦រោជ ខែជេស្ឋ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៖៥០នាទីយប់ នៅចំណុចភូមិតងឡងទី១ ឃុំព្រៃខ្លា ។
ប្រតិបត្តិការណ៍នេះ ដឹកនាំដោយលោក អ៊ុង ផាន អធិកាដ្ឋាននគបាលស្រុកស្វាយអន្ទរ បានបញ្ជាឲ្យកម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្ដិ៍ព្រៃខ្លា ចុះឃាត់ខ្លួនជនសង្ស័ម្នាក់ ឈ្មោះ អុឹម ក្រឹម ភេទប្រុស អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ។ បច្ចុប្បន្នស្នាក់នៅជាមួយបងប្រុស ឈ្មោះ អុឹម ទុំ អាយុ៣៦ឆ្នាំ នៅភូមិឆ្ពីស ឃុំថ្មពួន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។
ចំណែកជនរងគ្រោះមានឈ្មោះ សុខ យន ភេទប្រុស អាយុ៦៩ឆ្នាំ នៅភូមិតងឡងទី១ ឃុំព្រៃខ្លា បានបាត់លុយចំនួន១៣០០០រៀល និងថ្នាំពេទ្យ១បន្ទះ ហើយបានបន្តប៉ុនប៉ងចូលលួចក្នុងផ្ទះជនរងគ្រោះម្នាក់ទៀត មានឈ្មោះ កេន សាន ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិព្រៃខ្លាទី១ ឃុំព្រៃខ្លា ត្រូវជនរងគ្រោះភ្ញាក់ទាន់ ហើយបានប្ដឹងសមត្ថកិច្ច ចុះទៅឃាត់ខ្លួនយកមកកាន់អធិការដ្ឋានស្រុកស្វាយអន្ទរ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕
