header ads

Sponsor

ពិសី

ភ្នំពេញៈ សព្វថ្ងៃនេះតំលៃប្រេងសាំងនៅកម្ពុជា ជាង៤ពាន់រៀល នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ កម្ពុជា បានប្រកាសសារជាថ្មីថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ គ្រប់ក្រុមហ៊ុនលក់ប្រេងសាំងតាមស្ថានីយន៍ប្រេងឥន្ឋនៈទាំងអស់ ត្រូវអនុវត្តការបញ្ចុះតំលៃប្រេងសាំង ១៦០រៀល ក្នុង១លីត្រ ដែលរាជរដ្ឋាភិបាលបានកំណត់។

ក្នុងបើកការដ្ឋាន សាងសង់ស្ពានអាកាសទី៦ និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “នៅថ្ងៃទី១ កក្កដា ឆ្នាំ២០១៨ ខាងមុខ គ្រប់ក្រុមហ៊ុនលក់ប្រេងសាំងតាមស្ថានីយន៍ប្រេងឥន្ឋនៈទាំងអស់ ត្រូវអនុវត្តការបញ្ចុះតំលៃប្រេងសាំង ១៦០រៀល ក្នុង១លីត្រ ដែលរាជរដ្ឋាភិបាលបានកំណត់រួចហើយ នេះគឺជាការគិតគូរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋ”។

ជាមួយគ្នានេះដែរ សម្ដេចលើកឡើងទៀតថា រាជរដ្ឋាភិបាល បានផ្តល់គោលនយោបាយទៅសាលារាជធានីភ្នំពេញក្នុងការដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅតាមមាត់ច្រាំងប្រឡាយក្នុងទីក្រុងភ្នំពេញ ដូចជាប្រឡាយនៅស្ទឹងមានជ័យជាដើម គឺក្រោយពីអាជ្ញាធរបានធ្វើប្រឡាយនិងចាក់ដីធ្វើគម្របលូឬគម្របប្រឡាយរួចរាល់ហើយ គឺបងប្អូនអាចរស់នៅបន្តលើទីតាំងនោះដោយស្របច្បាប់ ព្រោះបងប្អូនបានមករស់នៅទីនោះជាយូរមកហើយ បើអោយពួកគាត់ទៅនៅទីកន្លែងផ្សេគឺពិតជាលំបាក ហើយក៏គ្មានដីសម្រាប់ពួកគាត់ដែរ។

ទន្ទឹមនឹងនេះ សម្តេចបន្ថែមថាទៀតថា នៅថ្ងៃអនាគត់ គឺចង់ឲ្យមានការកាត់បន្ថយទំហំប្រឡាយនៅតាមវាស្រែទូទាំងប្រទេសដែលមិនចាំបាច់ដើម្បីយកផ្ទៃដីកមកប្រើប្រាស់អោយបានច្រើន ជាជាងទុកប្រឡាយដែលគ្មានប្រយោជន៍ទាំងនោះទុកចោល៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post