header ads

Sponsor

ពិសី

ភ្នំពេញៈ ប្រភពព័តិមានពីតុលាការកំពូល បានឲ្យដឹងថា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាជំនុំជំរះតុលាការកំពូល បានប្រកាសសាលដីកាសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ ឲ្យនៅជាធរមានដដែល ពោល គឺបន្តផ្ដន្ទាទោសអ្នកវិភាគកិច្ចការសង្កមលោក គឹម សុខ ឲ្យជាប់ពន្ធនាគារ១៨ខែដដែល។

ជនជាប់ចោទដែលអនុរ័ក្រពន្ធនាគារបញ្ជូនអោយមកស្ដាប់សេចក្ដីសម្រេចចុងក្រោយរបស់តុលាលការនេះក្ដៀនយោបល់ឈឹងគ្មាននិយាយស្ដីមួយម៉ាត់ឡើយ ខុសប្លែកសព្វមួយដង។

ជនត្រូវចោទគឹម សុខ បានប្ដឹងសារទុក្ខឡើងមកតុលាការកំពួលនៅពេលដែលសាលាឧទ្ធរណ៍បានតម្កល់ទុកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញបានការទាំងស្រុងដោយផ្ដន្ទាទោសលោកគឹម សុខដាក់ពន្ធនាគារកំណត់១៨ខែ ពិន័យប្រាក់ប្ង់ចូលថវិការដ្ឋចំនួន៨លានរៀល និងបង្គាប់អោយសងជំងឺចិត្តដល់ដើមកបណ្ដឹងរដ្ឋវេណីចំនួន៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ និងបទបរិហាកេរ្ត៍ជាសាធារណៈ ពាក់ព័ន្ធការចោទប្រកាន់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថានៅពីក្រោយនៃការសម្លាប់លោកបណ្ឌិតកែម ឡី។

សេចក្ដីសម្រេចនេះបានធ្វើឡើងបន្ទាប់ពីចៅក្រមតុលាការបានបើកសវនាការកាលពី ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៧ ហើយបាន ប្រកាស សាលក្រមនៅ ថ្ងៃទី ១០ ខែ ខែសីហា ឆ្នាំ ២០១៧ ។

លោក គឹម សុខ ត្រូវបាន ជាប់ឃុំ ចាប់តាំងពី អំឡុង ខែកុម្ភៈ ឆ្នាំ ២០១៧ មក ដោយ រង បទ ចោទបរិហារកេរ្តិ៍ ជាសាធារណៈនិង បទ ញុះញង់ ឲ្យ មាន ភាពវឹកវរ ដល់ ស ន្តិ សុខ សង្គម តាម ពាក្យបណ្តឹង របស់ សម្តេច ហ៊ុន សែន ។

បើតាម លោក គី តិច ដែលជា មេធាវី របស់ សម្តេច ហ៊ុន សែន ការប្តឹង នេះ គឺ ដោយសារតែ លោក គឹម សុខ បាន ចោទថា គណបក្ស ប្រជាជន កម្ពុជា នៅ ពី ក្រោយខ្នង នៃ អំពើ ឃាតកម្ម លើ លោក កែម ឡី។ នៅក្នុង ពាក្យបណ្តឹង នេះ សម្តេច ហ៊ុន សែន បាន ទារ សំណង ជំងឺ ចិត្ត ចំនួន ៥០ ម៉ឺន ដុល្លារ ពី លោក គឹម សុខ។

លោក គឹម សុខ នៅរងពាក្យបណ្តឹងមួយទៀត ពីសម្តេច ហ៊ុន សែន។ បណ្តឹងលើកទីពីរនេះ គឺពាក់ព័ន្ធនឹងការលើកឡើងរបស់ គឹម សុខ ដែលចោទថា ប្រព័ន្ធមួយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលបច្ចុប្បន្ន មានការ សម្លាប់មនុស្សហើយរក ឃាតករ មិនឃើញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post