យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នេះ បានសរសេរថា៖ គួរកុំនិយាយបន្ទប់ទឹកស្អាតជាអាទិភាព។ ស្រុកខ្មែរ មានបន្ទប់អនាម័យ ដែលស្តង់ដារទទួលយកបាន។ កិច្ចផ្សាយបែបនេះ គឺមានភាពអវិជ្ជមាន សម្រាប់កម្ពុជា។ អ្នកនាំពាក្យរូបនេះបានភ្ជាប់រូបស្ថានីយប្រេង Ptt ដែលបានដាក់ពាក្យថា បន្ទប់ទឹកស្អាត។
បច្ចុប្បន្ន នៅតាមទីក្រុង ក៏ដូចជាទីប្រជុំជន បញ្ហាបន្ទប់សាធារណៈនៅតែជាបញ្ហាចម្បង ប៉ុន្តែនៅតាមបណ្តារស្ថានីយ៍ប្រេងនានា ក៏មានបន្ទប់អនាម័យសម្រាប់ឱ្យសាធារណជនប្រើប្រាស់។