header ads

Sponsor

រិទ្ធី

នាថ្ងៃទី០៩ ខែមិថុនា នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មារធិការកណ្តល គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជានៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោកជំទាវបានថ្លែងថា៖ ក្នុងរយៈពេល៣៩ឆ្នាំ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស បានការពារប្រទេស ស្តារកសាងប្រទេសជាតិឡើងវិញពីលេខសូន្យ មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច បានធ្វើឲ្យអង្គការចាត់តាំងរបស់ ខ្មែក្រហម ត្រូវរលំរលាយទាំងស្រុង។

លោកជំទាវក៏បានលើកឡើងផងដែរ នូវមនុស្ស ផ្លូវ ទឹក ភ្លើង ដែលជាកត្តាដ៏សំខាន់បំផុត ដែលត្រូវបានរាជរដ្ឋាភិបាលបាយកយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងន័យជួយសម្រួលដល់ការអភិវឌ្ឍដល់មូលដ្ឋាន។ លោកជំទាវក៏បានផ្តាំផ្ញើជូនដល់អង្គពិធីទាំងមូលត្រូវ៖
១- មិនត្រូវឲ្យមានបងតូច បងធំ ការធ្វើកូដកម្ម និង បាតុកម្ម នៅក្នុងរោងចក្រ ដើម្បីរក្សានូវតម្លៃនៃការវិនិយោគនៅ ក្នុងមូលដ្ឋាន

២- ត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ថែរក្សស្ថេរភាពនយោបាយ ថែក្សាការពារនូវសមិទ្ធិផលដែលបាន ពីការខិតខំរបស់រាជរដ្ឋភិបាល ហើយនិងត្រូវខិតខំដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ និង៣-ត្រូវចលនាដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនក៏ដូចជាបងប្អូន នៅក្នុងក្រុមគ្រួសារឲ្យទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នាពេលខាងមុខឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជានកម្ពុជា និងគាំទ្របេក្ខភាពសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត ដើម្បីសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសជាតិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post