header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែងៈ បុរសចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយជិះម៉ូតូឆ្លងផ្លូវ ត្រូវម៉ូតូមួយគ្រឿងទៀតបើកបុកពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨៖៥០នាទីព្រឹកថ្ងៃចន្ទ ១៣កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា​ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ 53-54  ភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូ១គ្រឿងម៉ាក​ C125 ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1H-4031បើកបរដោយឈ្មោះ ណាង និត ភេទប្រុស អាយុ៤២ឆ្នាំ រស់​នៅភូមិ ខ្នា ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ធ្វើដំណើរពីកើតទៅលិច លុះ​មកដល់កន្លែងកើតហេតុ បានជ្រុលទៅបុកជាមួយម៉ូតូ១គ្រឿងទៀត ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាលេខភ្នំពេញ 1J-7781  បើកបរដោយឈ្មោះ ឡុញ លាប ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិវៃវេទ ឃុំរាប ស្រុកពារាំង កំពុងឆ្លងកាត់ទទឹងថ្នល់ពីជើងទៅត្បូង បណ្តាលឲ្យអ្នកបើកបរឈ្មោះ ឡុញ លាប ស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបរម៉ូតូ C125 ឈ្មោះ ណាងនិត រងរបួសធ្ងន់ ត្រូវបាន​បញ្ជូនមកមន្ទីពេទ្យស្រុកពារាំង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ រួចយកម៉ូតូទាំងពីរគ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយពេលក្រោយ។ ចំណែក​សាកសព   សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post