header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ​កាលពីវេលា​ម៉ោង​៣ទៀបភ្លឺ ចូល​ថ្ងៃ​ទី​ ២៥ ខែ​មិថុនា ​ឆ្នាំ​២០១៨​ ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១០៥ កែងផ្លូវ៤៣២ ក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញមានរថយន្តម៉ាក ​Highlander​  ​ពណ៌​ទឹក​មាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AB-9342 ​បានបុក​គ្នា​នឹងរថយន្ត​ម៉ាក​ ​Vigo ​ បណ្ដាល​ឲ្យ​រថយន្ត Vigo​ ​បានរេ​ចង្កូត និង​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយ​ ដោយក្នុងនោះបានជាប់មនុស្សប្រុសស្រី២នាក់​ នៅ​ក្នុងរថយន្ត​ផងដែរ។

ក្រោយពីធ្លាក់ចូលក្នុងលូវទឹកស្អុយ ​អ្នក​បើកបរ ​ក្នុង​រថយន្ត ​Vigo ក៍បាន​ធាក់​កញ្ចក់​រថយន្ត ​ដើម្បី​រំដោះ​ខ្លួន​ចេញ​មក​ក្រៅ ​ឲ្យ​គេ​ជួយផងដែរ ចំណែក​ម្ចាស់​ រថយន្ត​ Highlander ​ក៏បាន​រង​របួស​បាក់ដៃ​ និងត្រូវ​បាន​មិត្តភក្ដិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ​បានចុះមកធ្វើការវាស់វែង​ និងស្ទូច​យក​រថយន្ត​ទាំង​២គ្រឿង​ ដើម្បីយកទៅរក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ នៃ​ស្នងការដ្ឋាន​​នគរបាល​រាជធានីភ្នំពេញ​ ​ដើម្បី​ធ្វើ​ការ​ដោះស្រាយ​តាម​នីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post