
បន្ទាប់ពីមានការរិះគន់យ៉ាងព្រោងព្រាត លើបណ្ដាញសង្គមហ្វេសប៊ុកទាក់ទងនឹងលោក លោក ខេន ដារិន ប្រធានគណនី កាស៊ីណូ Queenco នៅខេត្តព្រះសីហនុ ដោយបានជេរប្រមាថបុគ្គលិកក្រោមបង្គាប់របស់ខ្លួន ហើយរាលដាលដល់ ម្ដាយរបស់បុគ្គលិករូបនោះទៀតផង ហើយអ្វីដែលកាន់តែហួសចិត្តថែមទៀតនោះ គឺ លោក ខេន ដារិន ដែលជេរម្ដាយគេហើយ ឲ្យគេសុំទោសខ្លួនថែមទៀត ចំពោះទង្វើរបស់លោក ខេន ដារិន ជេរម្ដាយបុគ្គលិក លោក ខេន ដារិន មិនបានសុំទោសនោះទេ ។
នៅព្រឹកថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៨ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់សារព័ត៌មាន PVN ឲ្យដឹងថា បន្ទាប់ពីលោកបានមើលឃើញវីដេអូ ប្រធានគណនី កាស៊ីណូ នៅកំពង់សោម ជេរម្ដាយបុគ្គលិកដោយពាក្យអសុរស លោកឧត្ដមសេនីយ៍ទោស្នងការបានបញ្ជាឲ្យស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌកោះហៅប្រធានគណនី ឈ្មោះ ខេន ដារិន និង បុគ្គលិក សណ្ឋាគារ និង កាស៊ីណូ Queenco នៅខេត្តព្រះសីហុន មកដោះស្រាយ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

លោកឧត្ដមសេនីយ៍ទោ ជួន ណារិន បានបន្តឲ្យដឹងថា ការកោះហៅនេះ គឺ ឲ្យលោក ខេន ដារិន ប្រធានគណនីកាស៊ីណូ Queenco ធ្វើការសុំទោសម្ដាយរបស់យុវជនម្នាក់ដែលជាបុគ្គលិកនៅកាស៊ីណូ ។

ចំណែកយុវជនជាបុគ្គលិកដែលធ្វើការខុសឆ្គងនៅក្នុងក្រុមហ៊ុន ឬ មានកំហុសឆ្គងចំពោះ លោក ខេន ដារិន ត្រូវសុំទោសលោក ខេន ដារិន វិញផងដែរ ៕
