header ads

Sponsor

រិទ្ធី

នៅទីស្តីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប៖ កាលពីព្រឹកថ្ងៃសុក្រ ទី០១ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មការសម្របសម្រួល នៃ គ.ជ.ប បានរៀបចំកិច្ចប្រជុំជាមួយតំណាងគណបក្សនយោបាយ លើរបៀបវារៈ៖ ១-ផ្សព្វផ្សាយនូវ៖ សេចក្តីណែនាំស្តីពីការផលិតស្ប៉តគណបក្សនយោបាយ បទបញ្ជាកម្មវិធីតុមូល ប្រធានបទកម្មវិធីតុមូល តារាងចាក់ផ្សាយកម្មវិធីស្មើភាព តាមទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា គោលការណ៍សម្រាប់បោះពុម្ព និងផ្សព្វផ្សាយអត្ថបទឃោសនារបស់គណបក្សនយោបាយ ក្នុងព្រឹត្តិបត្រគោលនយោបាយគណបក្ស។

២- ការចាប់ឆ្នោតយកលំដាប់លេខរៀងសម្រាប់ការថតកម្មវិធីតុមូល(ប្លង់ថតកម្មវិធីតុមូល) ការចាក់ផ្សាយស្ប៉ត និងចាក់ផ្សាយកម្មវិធីតុមូល និងទី៣- ការចាប់ឆ្នោតយកលំដាប់លេខរៀងទំព័រ សម្រាប់បោះពុម្ពអត្ថបទព្រឹត្តិបត្រគោលនយោបាយគណបក្សនយោបាយ។

ក្រោយពីបញ្ចប់របៀបវារៈខាងលើ គ.ជ.ប បានចេញសេចក្តីបំភ្លឺស្តីពីការគូសសញ្ញាគាំទ្រនៅលើសន្លឹកឆ្នោតថា៖ គ.ជ.ប លើកទឹកចិត្តឱ្យអ្នកបោះឆ្នោតគូសធិក (Ö) សូមមើលសេចក្តីណែនាំដូចខាងក្រោម៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post