header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនបរទេសប្រុសស្រីមួយក្រុម ខណៈកំពុងដើរតាមដងផ្លូវ ត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេច នៅវេលាម៉ោងប្រមាណជាង១០៖៣០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នៅលើដងផ្លូវលេខ៥១ កែងនិងផ្លូវលេខ២៧៨ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ភ្លាមៗនោះ ស្របពេលដែលសមត្ថកិច្ចកំពុងជិះល្បាតបានឃើញ ក៏ជិះម៉ូតូដេញតាមរហូតទៅដល់ផ្លូវលេខ២១៤ ក្នុងខណ្ឌដូនពេញ សមត្ថកិច្ចក៏ធាក់ម៉ូតូជនសង្ស័យប្រដួល និងចាប់បានតែម្ដង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សៅ ពៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបប កម្មករសំណង់ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅភូមិព្រះស្ដេច ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះដែលត្រូវជនសង្ស័យឆក់កាបូបបានសម្រេច ជាស្ត្រីម្នាក់ ជនជាតិអាមេរិក ដើររួមជាក្រុមមានគ្នាប្រហែល៦ ទៅ៧នាក់ ។

បើតាមសម្ដីសមត្ថកិច្ចប៉ុស្ដិ៍បឹងកេងកងទី១ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានជិះល្បាតក្នុងមូលដ្ឋានដូចសព្វដង ស្រាប់តែឃើញជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស្មាក់រេវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1A-3465 បានធ្វើសកម្មភាពឆក់កាបូបស្ត្រីម្នាក់ ជាជនជាតិបរទេស ដើរជាក្រុមនៅលើដងផ្លូវលេខ៥១ បានសម្រេច ។

សមត្ថកិច្ចបន្តថា ពេលដែលឃើញសមកម្មភាពករណីឆក់បែប ពួកគាត់មិនបង្អង់យូរ ក៏ជិះម៉ូតូដេញតាមតាំងពីខណ្ឌចំការមន រហូតទៅដល់ផ្លូវលេខ២១៤ ក្នុងខណ្ឌដូនពេញ ក៏បានធាក់ម៉ូតូជនសង្ស័យឲ្យដួល ហើយធ្វើការឃាត់ខ្លួនបានតែម្ដង ។

ក្រោយមកសមត្ថកិច្ចបានាំខ្លួនជនសង្ស័យ មកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកងទី១ ដើម្បីសាកសួរ និងកសាងសាណុំរឿងចាត់ការតាមផ្លូវច្បាប់។ ដោយឡែក ជនរងគ្រោះបាននាំគ្នាមកដាក់ពាក្យបណ្ដឹង និងទទួលយកកាបូបដែលត្រូវជនសង្ស័យឆក់ យកទៅវិញផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post